邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#AboutXi# ប្រយោគបុរាណចិន天高任鸟飞,海阔凭鱼跃

2021-10-09 09:36:04

 

ជំរាបសួរប្រិយមិត្ត កម្មវិធីពេលនេះសូមពន្យល់ពីប្រយោគបុរាណចិន 天高任鸟飞,海阔凭鱼跃

 ដែលមានន័យថា ធម្មជាតិ​​ធំណាស់ ​មេឃខ្ពស់ ​សមុទ្រធំធេង​ ដែល​បាន​ផ្តល់​លំហ​​គ្រប់គ្រាន់​សម្រាប់​ត្រី​​ហែល​តាមទំនើងចិត្ត ​​បក្សី​ហោះហើរ​ដោយសេរី​។​ ​ក្នុងយុគសម័យនេះ ​ភាសិត​នេះត្រូវ​បាន​ប្រៀបធៀប​ថា ​ក្នុង​ពិភព​លោក​ដ៏​ធំទូលាយ ​មនុស្ស​យើង​​អាច​​បង្ហាញ​ទេពកោសល្យ​​​រៀងៗខ្លួនដោយសេរី ​អាច​សម្រេច​ក្តីសុបិន​រៀងៗខ្លួន​ដោយសេរី។​

 

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ​​​លោក Xi Jinping ប្រធានរដ្ឋចិន​បាន​ពិភាក្សាតាម​ទូរស័ព្ទ​ជាមួយ​លោក​Biden ​ប្រធានាធិបតី​អាមេរិក​តាម​ការណាត់  ​។ ​​លោកបាន​គូស​បញ្ជាក់​ត្រង់ៗថា  ​​នយោបាយ​ចំពោះ​ប្រទេស​ចិន​ដែល​​អាមេរិក​បាន​អនុវត្ត​នា​ពេលកន្លង​ទៅនេះ ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ចិន​-អាមេរិក​រង​​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ​នេះ​មិន​សមស្រប​នឹង​ផលប្រយោជន៍​រួម​នៃ​បណ្តាប្រទេស​លើ​ពិភពលោក​ទេ។ ​ចិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដ៏​ធំបំផុត​​ ​អាមេរិក​ជា​ប្រទេស​ជឿនលឿន​ដ៏​ធំបំផុត​លើ​លោក​  ​​បើ​ចិន​និង​អាមេរិក​ធ្វើ​កិច្ចសហប្រតិបត្តិការ នោះ​ពិភពលោក​​អាច​ទទួល​បាន​ផលប្រយោជន៍ បើចិននិងអាមេរិក​​បដិបក្ខ​គ្នា ​នោះ​ប្រទេសទាំងពីរ​និង​ពិភពលោក​ទាំងមូល​សុទ្ធតែ​រងគ្រោះ​។ ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​គឺជា​កិច្ចការ​ដែលចាំបាច់ត្រូវ​ដោះស្រាយ​ឱ្យ​បាន​​ល្អ​។

 

ពេញអញ្ជើញ​ចូលរួម​ក្នុង​ពិធីបើក​កិច្ច​សន្ទនា​​អំពី​យុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ច​រវាង​ចិននិងអាមេរិក​កាលពី​ឆ្នាំ​២០១៤ ​លោកXiJinping ​ធ្លាប់​ដកស្រង់​ប្រយោគបុរាណចិន天高任鸟飞,海阔凭鱼跃

  ដើម្បី​បញ្ជាក់​ថា ​អាមេរិក​និង​ចិន​គួរ​បង្កើន​​ទំនុកចិត្ត​ចំពោះ​គ្នា ដោះស្រាយ​​មន្ទិល​សង្ស័យ​ ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​។ ​ការបង្កើត​ទំនាក់​ទំនង​ប្រទេសធំបែបថ្មី​រវាង​ចិននិង​អាមេរិក​ ​គ្មាន​បទពិសោធន៍​​ដែល​មាន​ស្រាប់​សម្រាប់​អនុវត្ត​តាម​នោះទេ   ​ដូច្នេះ​បើ​ជួបនឹង​បញ្ហា​លំបាក​ខ្លះ​ វាគឺ​ជា​រឿង​ធម្មតា ។ ​សំខាន់​គឺ​រួមគ្នា​​ដោះស្រាយ​បញ្ហា​​។ ​លោកបាន​សង្កត់ធ្ងន់ថា ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដ៏​ធំធេង​ មាន​លំហ​គ្រប់គ្រាន់​ដើម្បី​ទទួល​យក​​​​ប្រទេស​ធំទាំងពីរ​ចិន​និង​អាមេរិក​​​។ ​ជឿជាក់ថា​ទំនាក់ទំនង​ចិន​-អាមេរិក​នឹង​ផ្តល់​សន្តិភាព ​ភាពរុងរឿង និង​វឌ្ឍនភាព​កាន់តែ​ច្រើន​ជូន​ដល់​​ពិភពលោក​៕​

 

#AboutXi# ប្រយោគបុរាណចិន天高任鸟飞,海阔凭鱼跃_fororder_10.09 kh pic3

#AboutXi# ប្រយោគបុរាណចិន天高任鸟飞,海阔凭鱼跃_fororder_10.09 kh pic4

#AboutXi# ប្រយោគបុរាណចិន天高任鸟飞,海阔凭鱼跃_fororder_10.09 kh pic2

#AboutXi# ប្រយោគបុរាណចិន天高任鸟飞,海阔凭鱼跃_fororder_10.09 kh pic

 

អ្នកបកប្រែ:邓倩

ពិភាក្សា()