邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសដឹកទំនិញ Tianzhou-3 តភ្ជាប់នឹងបន្ទប់ស្នូលនៃស្ថានីយអវកាសចិនដោយជោគជ័យ

2021-09-21 15:12:00

      តាមការផ្សាយ​ព័ត៌មាន​នៃ​ការិយាល័យ​វិស្វកម្ម​អវកាសដឹកមនុស្ស​របស់​ប្រទេសចិន​បាន​ឱ្យ​ដឹងថា  ​​បន្ទាប់ពី​ហោះទៅ​ដល់​តារា​វិថី​តាម​ការគ្រោងទុក​  ​យានអវកាស​ Tianzhou-3 ដែលជា​យានដឹកទំនិញ​​បាន​ត​ភ្ជាប់​​ជាមួយ​បន្ទប់​ស្នូល​នៃ​ស្ថានីយ​អវកាស​ចិន​ឈ្មោះ Tianhe ​ដោយ​ជោគជ័យ​​នៅវេលាម៉ោង ២២ និង ០៨ ​នាទី​ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ តាម​ម៉ោង​​ក្រុងប៉េកាំង ​ ដោយ​បាន​ចំណាយពេលវេលាប្រហែល​​៦ ម៉ោងកន្លះ​។ ​​សូមបញ្ជាក់ថា ​យានអវកាស​ Tianzhou-3 បានដឹកជញ្ជូនបរិក្ខារ​និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាទូទៅ​សម្រាប់​អវកាសយានិក​ ​ដូចជា​ឯកសណ្ឋាន​អវកាស​ពាក់នៅក្រៅ​យាន ​គ្រឿងប្រើប្រាស់​នៅក្រៅ​យាន ​​​សម្ភារៈ​ផ្សេងៗមួយចំនួនទៀតសម្រាប់​ដំណើរការនៃ​ស្ថានីយ​អវកាស​ជាដើម ​។ ​បន្ទាប់មក ​​យានអវកាស​ Tianzhou-3 ​យានអវកាស​ Tianzhou-2 ​និង​បន្ទប់ស្នូលTianhe ​នឹង​រួមគ្នា​ហោះហើរ​តាម​គន្លង​តារា​វិថី​៕​​

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស