邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានស្ទង់ពិនិត្យភពព្រះអង្គារ Zhurong របស់ប្រទេសចិនបានដំណើរការលើផ្ទៃភពព្រះអង្គារគម្រប់ ១០០ ថ្ងៃដោយបង្ហោះរូបថតថ្មីបំផុតនៃផ្ទៃភពព្រះអង្គារ ខណៈកាក់អនុស្សាវរីយ៍សាទរភាពជោគជ័យនៃភារកិច្ចរុករកភពព្រះអង្គារលើកដំបូងនៃប្រទេសចិនក៏ត្រូវបានចេញផ្សាយ

2021-08-31 11:31:41

      គិតត្រឹម​ថ្ងៃទី ៣០ ខែសីហា ​ឆ្នាំ២០២១  ​​យាន​ស្ទង់​ពិនិត្យ​ភពព្រះអង្គារ​ឈ្មោះ​ ​Zhurong​ នៃ​យាន​អវកាស ​Tianwen-1​  ដែលជា​​ភារកិច្ច​ស្ទង់ពិនិត្យ​ភពព្រះអង្គារ​លើក​ទីមួយ​នៃ​ប្រទេសចិន​បាន​​ដំណើរការ​រយៈពេល​ ១០០ ថ្ងៃ​ហើយ​នៅ​​លើ​ផ្ទៃ​ភព​ព្រះអង្គារ​   ​​ហើយ​បាន​បើកបរ​ទៅកាន់​ទិសខាង​ត្បូង​ឃ្លាតពី​​កន្លែងចុះចត​ចម្ងាយ​ 1064  ម៉ែត្រ ​។ ​​ថ្ងៃដដែល  ​​រដ្ឋបាល​ជាតិ​អវកាស​ចិន​ (CNSA)  បាន​ផ្សព្វផ្សាយ​​ពី​​រូបភាព​​នៃ​ដាន​​បើកបរ​នៃ​យាន ​Zhurong​ ដែលថតដោយ​​យាន​ហោះហើរ​ជុំវិញ​តារាវិថី​​របស់​ចិន​  ​និង​រូបភាព​តំបន់​ល្បាត​​​នៃ​​យាន ​Zhurong​ ដែល​ថត​ដោយ​យាន ​Zhurong​ ជាដើម។

      ឆ្លៀត​ឱកាស​នេះដែរ​  ​​រដ្ឋបាល​ជាតិ​អវកាស​ចិន​បាន​រួម​សហការ​​ជាមួយ​​ធនាគារ​ប្រជាជន​ចិន​​​ចេញផ្សាយ​កាក់​អនុស្សាវរីយ៍​មាស​និង​ប្រាក់ ​ដើម្បី​អបអរ​សាទរ​​​​ភាពជោគជ័យ​នៃ​ភារកិច្ច​រុករក​ភពព្រះអង្គារ​លើកដំបូង​នៃ​ប្រទេសចិន​ ​ដើម្បី​សាទរ​ប្រទេសចិន​បាន​បន្សល់​​ទុក​ស្លាក​ស្នាម​​ជាលើកទីមួយ​លើ​ភពព្រះអង្គារ ​ បាន​ក្លាយ​​ជា​ប្រទេស​ទីមួយ​លើ​លោក​ ​ដែល​អនុវត្ត​ភារកិច្ច​តែ​ម្តង​ក៏​​សម្រេច​បាន​​នូវ ​ការហោះជុំវិញ  ​ ចុះចត និង​ល្បាត​លើ​ភព​ព្រះអង្គារ​៕​​

 

យានស្ទង់ពិនិត្យភពព្រះអង្គារ  Zhurong របស់ប្រទេសចិនបានដំណើរការលើផ្ទៃភពព្រះអង្គារគម្រប់ ១០០ ថ្ងៃដោយបង្ហោះរូបថតថ្មីបំផុតនៃផ្ទៃភពព្រះអង្គារ  ខណៈកាក់អនុស្សាវរីយ៍សាទរភាពជោគជ័យនៃភារកិច្ចរុករកភពព្រះអង្គារលើកដំបូងនៃប្រទេសចិនក៏ត្រូវបានចេញផ្សាយ_fororder_微信图片_20210831094441

យានស្ទង់ពិនិត្យភពព្រះអង្គារ  Zhurong របស់ប្រទេសចិនបានដំណើរការលើផ្ទៃភពព្រះអង្គារគម្រប់ ១០០ ថ្ងៃដោយបង្ហោះរូបថតថ្មីបំផុតនៃផ្ទៃភពព្រះអង្គារ  ខណៈកាក់អនុស្សាវរីយ៍សាទរភាពជោគជ័យនៃភារកិច្ចរុករកភពព្រះអង្គារលើកដំបូងនៃប្រទេសចិនក៏ត្រូវបានចេញផ្សាយ_fororder_微信图片_20210831094445

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស