អាចស្នាក់នៅផ្ទះល្វែង អាចប្រើអគ្គិសនីនិងទូរស័ព្ទ- នេះជាសម្តីពេញនិយមរបស់ប្រជាជនចិនកាលពីទសវត្សឆ្នាំ៥០ ដែលបានបង្ហាញពីការរំពឹងទុកចំពោះជីវភាពល្អនាពេលអនាគត។ សព្វថ្ងៃនេះ ប្រទេសចិនបានឈានចូលសម័យអ៊ីនធើណេតដែលមានសេវាWIFIតចូលផ្ទះនីមួយៗ ទិញអីវ៉ាន់តាមទូរស័ព្ទដៃឆ្លាតវៃ ហើយទំនិញត្រូវបានដឹកជញ្ជូនដល់ផ្ទះយ៉ាងឆាប់រហ័ស។ វេទិកាពាណិជ្ជកម្មអេឡិកត្រូនិចបានជួយផលិតផលនៅតំបន់ឆ្ងាយឱ្យចូលក្នុងទីផ្សារធំៗ ចំណែកសេវាសុខាភិបាលតាមអនឡាញ សេវាចូលរៀនតាមអនឡាញជាដើមបានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ ការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាកំពុងនាំមកនូវភាពអស្ចារ្យនិងភាពងាយស្រួលកាន់តែច្រើនឡើងៗដល់ជីវភាពរបស់យើង។