邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការតាលីបង់ដណ្តើមកាន់កាប់បានទីរួមខេត្តចំនួន ៨ ក្នុងរយៈពេលតែ ២៤ ម៉ោង កិច្ចពិភាក្សាសន្តិសុខក្រុងដូហាបានបិទបញ្ចប់ដោយឥតលទ្ធផល

2021-08-14 14:04:01

      ថ្ងៃទី១៣ ខែសីហា តាម​ម៉ោង​ក្នុង​តំបន់   ​អង្គការ​តាលីបង់​អាហ្វហ្គានីស្ថាន​​បាន​ប្រកាស​ថា​ដណ្តើម​កាន់​កាប់​ទី​ក្រុង​ដែលជា​ទីរួមខេត្តចំនួន ៨ ​ក្នុង​រយៈពេលតែ​ ២៤ ​ម៉ោង​  ​ក្នុងនោះ​រួមទាំង​ក្រុង Kandahar   ដែលជាក្រុងធំទី២ និងក្រុង Herat ​ដែលជាក្រុងធំទី៣នៃ​អាហ្វហ្គានីស្ថាន​  ។ ​គិតត្រឹមពេល​បច្ចុប្បន្ន ​​អង្គការ​តាលីបង់​បាន​គ្រប់គ្រង​ទីរួមខេត្ត​ចំនួន ១៨ ​ហើយ​ក្នុងចំណោម​ទីរួមខេត្តសរុប ៣៤ ​ក្រុង​នៃ​ទូទាំងប្រទេស​អាហ្វហ្គានីស្ថាន។

      លោក Mohammad Naeem​   ​អ្នកនាំពាក្យ​អង្គការ​តាលីបង់​អាហ្វហ្គានីស្ថាន​​បាន​ថ្លែងថា    ​​ការដែល​អង្គការ​តាលីបង់​​គ្រប់គ្រង​ទីក្រុងធំៗ​មួយចំនួនធំ​ក្នុងស្រុក ​បាន​បញ្ជាក់​ឱ្យ​ឃើញថា  ​​អង្គការនេះ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន។ ​ក៏ប៉ុន្តែ ​ភាគីជាច្រើន​​មិនទទួលយក​​ការអះអាង​បែបនេះ​ទេ ។  ​អ្នក​ទទួល​ខុសត្រូវ​ប្រតិភូ​ឧបត្ថម​អាហ្វហ្គានីស្ថាន​នៃ​​​អង្គការ​សហប្រជាជាតិ​​  ​និង​​តំណាង​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​បាន​ថ្លែងថា​   ​សកម្មភាព​​យោធា​របស់​អង្គការ​​​តាលីបង់​​បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​ច្រើនសន្ធិក​រងរបួស​និង​ស្លាប់បាត់បង់ជីវិត​។

     កាលពី​​ថ្ងៃ​ទី​១២ ខែសីហា ​​ ​កិច្ចប្រជុំពហុភាគី​ស្តីពី​ដំណាក់​កាល​សន្តិភាព​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​​បិទបញ្ចប់​ ដោយមិនបាន​ចេញ​​សេចក្តីប្រកាសន៍​​​ណាមួយនោះទេ៕​

​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស