គោរពឪពុកម្តាយនិងការស្រឡាញ់ប្រពន្ធនិងកូនស្រី លោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារ ។ ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន គាត់ធ្លាប់ថ្លែងថា "ខ្ញុំមានគ្រួសារដ៏សុភមង្គលមួយ ប្តីនិងប្រពន្ធមានកិច្ចការរៀងៗខ្លួន ប៉ុន្តែសុទ្ធតែរួមគ្នាកសាងក្រុមគ្រួសាររបស់យើង" ។
លោក Xi Jinping និងភរិយារបស់គាត់លោកស្រី Peng Liyuan បានរៀបការជាង ៣០ ឆ្នាំជាមួយគ្នា ។ ក្នុងការិយាល័យរបស់លោក មានដាក់ថតរូបរបស់លោកស្រី លោកស្រីបានអមដំណើរលោកត្រឡប់ទៅភូមិ Liangjiahe ដើម្បីសួរសុខទុក្ខអ្នកភូមិដែលខកខានយូរឆ្នាំសម្លៀកបំពាក់និងកាយវិការរបស់ប្តីប្រពន្ធមួយគូនេះ តែងតែមានគំនិតដូចគ្នានិងស្រដៀងគ្នា……កន្លែងដ៏លម្អិតទាំងនេះបានបង្ហាញពីសុភមង្គលរបស់ស្វាមីនិងភរិយា ។