郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អាមេរិកជ្រៀតជ្រែកកិច្ចការហុងកុង ហាក់ដូចជាយកដុំថ្មវាយជើងរបស់ខ្លួន

2021-08-05 10:41:38 cri

      ចាប់តាំងពីរដ្ឋាភិបាល​អាមេរិក​អាណត្តិ​ថ្មី​បាន​ឡើង​កាន់​មុខ​តំណែង​មក​ អាមេរិក​មិនបាន​កែប្រែ​ការ​អនុវត្តទង្វើ​​អនុត្តរភាពរបស់​រដ្ឋាភិបាល​អាណតិ្ត​មុន​ទាល់​តែសោះ ដែល​បាន​បំផុស​ការ​វាយ​ប្រហារ​និង​មួល​បង្កាច់​ប្រទេ​សចិន​ក្នុង​បញ្ហា​ពាក់ព័ន្ធ​នឹង​ហុងកុង​ ព្រម​ទាំង​បាន​ប្រមូលគ្នីគ្នាកម្លាំង​លោកខាង​លិច​មួយ​ចំនួន​ ដើម្បី​បំផុស​ “ការចោមរោម​វាយ​ប្រហារខាង​វិស័យ​មជ្ឈដ្ឋាន​មតិ”ទៅលើ​ប្រទេសចិន រហូត​ដល់ទៅ​អនុវត្ត​អ្វីដែល​ហៅថា  “ការ​ដាក់​ទណ្ឌកម្ម​”ចំពោះ​មន្ត្រី​ចិន​ផង​ដែរ ។

      កាល​ពីថ្ងៃទី​១១​ខែ​មីនាឆ្នាំ​នេះ បន្ទាប់​ពី​សភាដំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ស្តីពីការ​​ធ្វើ​ឱ្យ​ប្រព័ន្ធ​បោះឆ្នោត​នៃ​តំបន់​រដ្ឋបាល​ពិសេសហុងកុង​មាន​សុក្រឹតភាព ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​ចេញផ្សាយ​សេចកី្ត​ថ្លែង​ការណ៍​ ក្នុង​ន័យវាយ​ប្រហារ​និង​លាបព័ណ៌លើប្រទេសចិន ក្រៅពីនេះ អាមេរិក​បាន​ឃុបឃិត​ជា​មួយ​​ប្រទេស​G7 ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍ ដើម្បីមួល​បង្កាច់​សេចក្តី​សម្រេច​ចិត្ត​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន​ ។ នៅថ្ងៃទី​១៧ ខែ​មីនា​ ក្រសួង​ការ​បទេសអាមេរិក​បាន​ចេញផ្សាយសេចកី្ត​ថ្លែងការណ៍ ដោយ​បាន​ប្រកាស​ថា អនុវត្ត​អ្វីដែល​ហៅថា “ការ​ដាក់ទណ្ឌកម្ម​” ចំពោះ​មន្ត្រី​ចិន​ចំនួន​២៤​រូប ក្នុង​នោះ​បូក​រួម​ទាំង​អនុប្រធាន​នៃគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ដំណាង​ប្រជាជន​ទូទាំង​ប្រទេសចិនចំនួន​១៤​រូប ។

      យោង​ទៅតាម​សភា​ដំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ធ្វើ​សេចកី្ត​សម្រេច​ចិត្ត​ស្តីពី​ការ​គាំពារ​សនិ្តសុខ​ជាតិ​នៅ​ហុងកុង​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​បោះឆ្នោត​នៃ​តំបន់​រដ្ឋបាល​ពិសេសហុងកុង​មាន​សុក្រឹត្យភាព ប្រព័ន្ធ​បោះឆ្នោត​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ដែល​មាន​សុក្រឹត្យភាព​រួច​ហើយ​នោះបាន​អនុវត្ត​ដោយ​គ្រុប​ជ្រុង​ជ្រោយ​នូវ​គោលការណ៍​ “​អ្នក​ស្នេហា​ជាតិ​គ្រប់​គ្រង​ហុងកុង​” ហើយមិន​អនុញ្ញត​ឱ្យ​​កម្លាំង​ប្រឆាំង​ប្រទេស​ចិន​និង​បង្កភាពចលាចលនៅហុងកុងចូលរួម​រចនាសម័្ពន្ធគ្រប់​គ្រង​​ ដូច្នេះ សនិ្តសុខ​ជាតិ​និង​សន្តិសុខ​នៃ​រដ្ឋអំណាច​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ទទួល​បាន​ការ​ធានា​កាន់​តែខ្លាំង​ក្លា ព្រម​ពេល​ជា​មួយ​គ្នា​នេះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញយ៉ាង​ពេញលេញ​នូវ​ការ​​ចូល​រួម​កិច្ច​ការ​នយោបាយ​យ៉ាង​ទូលំទូលាយ​និង​ប្រកប​ដោយ​តុល្យភាពរបស់​អ្នក​ក្រុង​ហុងកុង​ ប្រការ​នេះ​មិន​គ្រាន់​តែ​មិន​បាន​កាត់កម្សោយនូវ​​ស្វ័យភាព​ខ្ពស់របស់​ហុងកុង​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏កាន់​តែមាន​អំណោយ​ផលដល់ការ​ធ្វើ​ឱ្យប្រព័ន្ធ​នយោបាយ​​ប្រជាធិបតេយ្យ​របស់ហុងកុង​ទទួល​បាន​ការ​វិឌ្ឃន៍​រីក​ចម្រើនដោយរឹងមាំនិង​មាន​របៀប​រៀប​រយ​ ។ ការ​ស្ទង់​ប្រជាមតិ​របស់​វិទ្យាស្ថាន​សិក្សាស្រាវ​ជ្រាវZijin នៃ​ហុងកុង​បាន​បង្ហាញថា អ្នក​ក្រុងហុងកុង​ប្រហែល​៧០ភាគរយ​សម្គាល់​ឃើញ​ថា ការ​ធ្វើ​ឱ្យ​ប្រព័ន្ធបោះ​ឆ្នោត​ហុងកុង​មាន​សុក្រឹត្យភាព​ បាន​បង្កើន​ជំនឿ​ចិត្ត​របស់​អ្នក​ក្រុង​ហុងកុង​ចំពោះ​អនាគត​ហុងកុង​ ។

      ភាពរកាំរកូសស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុង​ដែលបាន​ចាត់ផ្តើម​​កើតឡើង​ពីខែ​មិថុនា​ឆ្នាំ​២០១៩ បាន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​និង​សង្គម​ហុងកុង​យ៉ាង​ធ្ងន់​ធ្ងរ ។ ​បន្ទាប់​ពី​ច្បាប់​សន្តិសុខ​ជាតិ​នៅហុងកុងត្រូវ​​បានអនុវត្ត​​នៅ​ចុង​​ខែ​មិថុនា​ឆ្នាំ​២០២០ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ សង្គម​ហុងកុង​បាន​វិល​ត្រឡប់​ទៅរក​ភាពប្រក្រតី អ្នក​ក្រុង​ហុងកុង​មាន​ជីវភាព​រស់​នៅសុខសាន្តត្រាន ដែលបានបង្កើតជា​​សភាពការណ៍ថ្មី ​ពោលគឺបាន​​កែ​ប្រែ​ភាព​ចលាចល​ទៅជា​មានរបៀបរៀប​រយ​​ ។ របាយការណ៍​នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបាន​ទទួល​ស្គាល់​ម្ត​ងទៀតនូវ​តួនាទីជា​​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ ។ «របាយការណ៍​វិនិយោគ​លើពិភពលោក​ឆ្នាំ​២០២១​»ដែល​សន្និសីទ​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​បាន​ចេញ​ផ្សាយ​នោះបាន​បង្ហាញ​ថា នៅឆ្នាំ​២០២០ ហុងកុង​នៅតែ​ជា​គោលដៅ​វិនិយោគដោយ​ផ្ទាល់​ពីបរទេស​ធំទីបី​នៅលើ​ពិភពលោក​ទាំង​មូល​ដដែល ។ ការ​ស្ទង់​ប្រជាមតិ​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា អ្នក​ក្រុង​ហុងកុង​ដែល​ចូល​រួម​ផ្តល់​ប្រជាមតិ​​ចំនួន​លើស​ពី ៨០ភាគរយ​ បានសង្កេត​ឃើញ​ថា សណ្តាប់​ធ្នាប់​និង​សន្តិសុខ​សង្គមរបស់​ហុងកុង​​មានភាពល្អប្រសើរ​ឡើង​វិញ  ។

      ទន្ទឹម​នឹង​វិធានការ​យ៉ាង​ខ្លាំង​ក្លា​មួយ​ចំនួន ដូច​ជាច្បាប់​សន្តិសុខ​ជាតិ​នៅហុងកុង​ជាដើម​ ត្រូវ​បាន​​​អនុវត្ត​ជា​បន្ត​បន្ទាប់ សង្គម​ហុងកុង​បាន​រៀប​ចំសណ្តាប់​ធ្នាប់សង្គម​​ឡើង​វិញ ការ​អភិវឌ្ឍន៍​បាន​វិល​ត្រឡប់​ទៅរក​​ភាព​ប្រក្រតីវិញ ។ ហុងកុងកាន់តែ​មាន​ស្ថិរភាព​និង​វិបុលភាព គោលការណ៍​ស្តីពី “​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ” ត្រូវ​បាន​អនុវត្ត​កាន់​តែ​ល្អ​នៅហុងកុង ប្រការ​ទាំង​នេះ​ជា​ការ​តបតវិញ​យ៉ាង​ខ្លាំង​ក្លា​បំផុត​ចំពោះ​អ្នក​នយោបាយ​អាមេរិក​ដែល​មួល​បង្កាច់​​គោលនយោបាយរបស់​​ចិន​នៅហុងកុង ៕

#CCFR Comment#បទវិភាគ៖អាមេរិកជ្រៀតជ្រែកកិច្ចការហុងកុង ហាក់ដូចជាយកដុំថ្មវាយជើងរបស់ខ្លួន_fororder_08051

#CCFR Comment#បទវិភាគ៖អាមេរិកជ្រៀតជ្រែកកិច្ចការហុងកុង ហាក់ដូចជាយកដុំថ្មវាយជើងរបស់ខ្លួន_fororder_08052

#CCFR Comment#បទវិភាគ៖អាមេរិកជ្រៀតជ្រែកកិច្ចការហុងកុង ហាក់ដូចជាយកដុំថ្មវាយជើងរបស់ខ្លួន_fororder_08053

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស