孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ​Wang Yi ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋនិងជារដ្ឋមន្ត្រី​ការបរទេសចិន​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​នៃកិច្ចប្រជុំកំពូល​អាស៊ីខាងកើត​លើកទី១១​

2021-08-05 11:04:33 cri

    យប់ថ្ងៃទី៤ខែ​សីហា ​លោក ​Wang Yi ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋនិងជារដ្ឋមន្ត្រី​ការបរទេសចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​នៃកិច្ចប្រជុំ​កំពូលអាស៊ី​ខាងកើត​លើកទី១១​តាមប្រព័ន្ធ​វីដេអូ ។

    លោក ​Wang Yi ​បានថ្លែងថា ​បច្ចុប្បន្ននេះ ​ស្ថានការណ៍​ជំងឺកូវីដ១៩កាន់តែ​ស្មុគ្រស្មាញ ​ដំណើរស្តារ​សេដ្ឋកិច្ច​ឡើងវិញក៏​គ្មានតុល្យភាពដែរ ​ដូច្នេះ ​អភិបាលកិច្ច​សកលនិងក្នុង​តំបន់គឺបាន​ប្រឈមបញ្ហា​ជាច្រើន ។ ​រដ្ឋសមាជិកនៃ​កិច្ចប្រជុំកំពូល​អាស៊ីខាង​កើតបាន​ប្រមូលផ្តុំ​នូវ​ប្រទេសផលិត​វ៉ាក់សាំងសំខាន់​លើទូទាំង​ពិភពលោក ​ក៏ដូចជា​អង្គភាព​សេដ្ឋកិច្ច​សំខាន់នៃ​អាស៊ីប៉ាស៊ីហ្វិក​និងកម្លាំង​សំខាន់ក្នុង​ការទប់ទល់នឹង​បម្រែបម្រួល​ធាតុអាកាស ​ហេតុដូចនេះ ​គួរតែធ្វើ​កិច្ចសហប្រតិបត្តិការ​ដោយសាមគ្គីគ្នា​ ដើម្បីរួមចំណែក​អស់ពីលទ្ធភាព​របស់ខ្លួន​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ​១៩និង​ស្តារសេដ្ឋកិច្ច​ឡើងវិញ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស