孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំងឺកូវីដ១៩​បន្តរីករាលដាល​យ៉ាងខ្លាំង​នៅប្រទេស​ជប៉ុន ​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ​ជាដើម​សំណូមពរឱ្យ​កីឡាករនិង​កីឡាការិនី​ការពារខ្លួន​ឱ្យបានល្អ​

2021-08-04 15:29:52 cri

    តាមការផ្សាយ​នៃទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ឱ្យដឹងថា​ ពេលថ្មីៗ​កន្លងទៅនេះ​ ជំងឺកូវីដ១៩​បានបន្ត​រីករាលដាល​យ៉ាងខ្លាំងនៅ​ប្រទេសជប៉ុន ​ហើយ​ធនធាន​វេជ្ជសាស្ត្រ​កំពុងមាន​ភាពខ្វះខាត​ ។ មន្ត្រីជប៉ុន​ថ្លែងថា ​នឹងចែកចាយ​វ៉ាក់សាំង ​AstraZeneca ​ចំពោះ​តំបន់ដែល​ប្រកាស​អាសន្ន​ជាអាទិភាព ។

    ព្រមពេល​ជាមួយគ្នានេះ ​ការប្រកួត​កីឡាអូឡាំពិក​ក្រុងតូក្យូបាន​ដំណើរការ​ជាង​ពាក់កណ្តាល​​ហើយ ​ដោយសារ​ករណីឆ្លង​ជំងឺកូវីដ១៩​បានកើនឡើង​យ៉ាងខ្លាំង​ ដូច្នេះ ​ជប៉ុនបាន​ពង្រីក​ក្របខ័ណ្ឌ​ដាក់ក្នុង​ភាពអាសន្ន ​។ ​អាស្រ័យ​ហេតុនេះ ​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិនិង​គណៈកម្មាធិការ​រៀបចំការប្រកួត​កីឡាអូឡាំពិក​ក្រុងតូក្យូបាន​សំណូមពរឱ្យ​កីឡាករ​កីឡាការិនី​ដែលចូលរួម​ការប្រកួតនិង​បុគ្គលិកពាក់ព័ន្ធ​នឹងការប្រកួត​កីឡាអូឡាំពិក​ជាដើម​ការពារខ្លួន​ឱ្យបានល្អ ​ដើម្បីចៀសវាង​ឆ្លងជំងឺកូវីដ១៩ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស