孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញ​បារាំង​ដែលចូលរួម​សិក្សានិង​បញ្ជាក់ពី​សុវត្ថិភាពនៃ​បន្ទប់ពិសោធន៍​វីរុស​ក្រុង ​Wuhan ​ច្រានចោល​​ ​“ទស្សនៈស្តីពី​​វីរុសធ្លាយ​ចេញពី​បន្ទប់​ពិសោធន៍”​

2021-08-04 11:29:46 cri

    ទាក់ទិននឹង​ករណី​ដែល​ប្រព័ន្ធ​សារព័ត៌មាន​ប៉ែកខាងលិច​មួយចំនួន​ឃោសនា​បំប៉ោង​នូវ “​ទស្សនៈស្តីពី​​​វីរុសកូវីដ១៩​ធ្លាយចេញពី​បន្ទប់ពិសោធន៍​” លោក​ Gabriel ​Gras ​អ្នកជំនាញ​បារាំងដែល​ធា្លប់ចូលរួម​និងណែនាំ​ការកសាងនិង​បញ្ជាក់ពី​សុវត្ថិភាពនៃ​បន្ទប់ពិសោធន៍​នៃវិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​វីរុសក្រុង​ Wuhan ​បានផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​នាពេល​ថ្មីៗកន្លងទៅនេះ ។

    លោក ​Gabriel ​Gras ​បានថ្លែងថា ​បន្ទប់ពិសោធន៍​ក្រុង Wuhan ​គឺកសាងឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធរវាង​បារាំងនិងចិន ​លោកគ្មាន​ការសង្ស័យ​បន្តិចឡើយ​ចំពោះ​សុវត្ថិភាព​នៃ​បន្ទប់​ពិសោធន៍នេះ​ ។ មតិស្តីពី​​វីរុស​ធ្លាយចេញពី​បន្ទប់ពិសោធន៍​ក្រុង Wuhan ​គឺមិនគួរឱ្យ​ជឿទេ ។

    ទាក់ទិននឹង​បញ្ហាថា​តើ​វីរុសជំងឺកូវីដ១៩​ត្រូវផលិត​ឡើង​នៅបន្ទប់​ពិសោធន៍ឬយ៉ាងណា ​លោក ​Gabriel ​Gras ​បាន​យល់ឃើញថា​ គំនិតឯកភាព​នៃមជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​នាពេលបច្ចុប្បន្ន​គឺ វីរុសកូវីដ១៩​គឺកើតចេញ​ពីធម្មជាតិ​ មិនមែនផលិត​ឡើង​ក្នុងបន្ទប់​ពិសោធន៍​នោះទេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស