郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានអង្គការសុខភាពពិភពលោក៖ រដ្ឋសមាជិកភាគច្រើននៃអង្គការសុខភាពពិភពលោកសម្គាល់ឃើញថា គួរតែបញ្ឈប់ការធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ទៅជាបញ្ហានយោបាយ

2021-08-04 10:53:50 cri

      នា​ពេលថ្មីៗ​កន្លង​ទៅនេះ លោក Michael Ryan ប្រធាន​ប្រតិបតិ្ត​នៃកម្មវិធីសុខាភិបាល​បន្ទាន់នៃអង្គការសុខភាពពិភពលោកបាន​ថ្លែង​ថា រដ្ឋ​សមាជិក​ភាគច្រើន​នៃអង្គការសុខភាពពិភពលោកបាន​ឈាន​ដល់គំនិត​​ឯកភាព​គ្នា​យ៉ាង​ទូលំទូលាយ​ ពោល​គឺ​សម្គាល់​ឃើញ​ថា គួរតែ​បញ្ឈប់សកម្មភាព​ធ្វើ​យោបាយ​ធូបនីយកម្ម​ក្នុ​ងបញ្ហា​តាម​ដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩  មាន​តែ​ធ្វើ​អ៊ីចឹង ទើប​ការងារតាម​ដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩អាច​មាន​មូលដ្ឋាន​ដ៏​ល្អ​ប្រសើរ​ ។

      ក្នុ​ងសន្និសីទ​សារព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ​១៩​របស់​អង្គការសុខភាពពិភពលោកដែល​បើក​ធ្វើ​នៅថ្ងៃ​ទី​៣០ ខែ​កក្កដា ​  លោក Michael Ryan បាន​ថ្លែង​ថា “ខ្ញុំ​សង្កេត​ឃើញថា រដ្ឋសមាជិក​ភាគច្រើន​ ក្នុង​នោះ​បូក​រួម​ទាំង​ប្រទេ​សចិន​ផង​ បាន​និង​កំពុង​គិត​ពិចារណា​យ៉ាងសកម្ម​ថា យើង​ត្រូវ​ធ្វើ​ការងារ​អ្វីខ្លះនៅ​ជំហាន​ក្រោយ ដើម្បី​ជំរុញ​ដំណើរ​ការ​សិក្សាស្រាវជ្រាវ​អំពីការ​តាម​ដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩”  ។ លោក​បាន​វាយ​តម្លៃ​យ៉ាង​សកម្ម​ចំពោះ​សកម្មភាព​របស់​ប្រទេស​ចិន​ក្នុង​បញ្ហា​តាម​ដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩ ។

      ថ្លែង​ក្នុង​សុន្ទរកថា លោក Michael Ryan បាន​គូសបញ្ជាក់​ថា ក្នុង​ដំណើរ​ការងារតាម​ដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩ជំហាន​ក្រោយ​ គួរតែ​បន្ត​អនុវត្ត​ជា​លំដាប់លំដោយ​​តាម​ការ​ណែនាំ​បែប​វិទ្យាសាស្ត្រ អង្គការសុខភាពពិភពលោករំពឹង​ទុក​សហគមន៍អន្តរជាតិ​អាច​ផ្តល់​កិច្ច​សហប្រតិបតិ្តការ​និង​ការគាំទ្រ​ក្នុង​ដំណើរ​នេះ ហើយ​រំពឹង​ទុកថា​ការ​ងារ​នេះ​អាច​បន្ត​អនុវត្ត​នៅតំបន់​នានា​នៃ​ពិភពលោកទាំង​មូល​តទៅទៀត ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស