郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អង្គការសុខភាពពិភពលោកគួរតែធ្វើការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិកដើម្បីផ្តល់ការពិតដល់ប្រជាជននៅទូទាំងពិភពលោក

2021-08-04 11:13:06 cri

      នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ធនាគារ​គំនិត​CGTNដែ​លស្ថិត​នៅ​ក្រោម​ឱវាទ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបាន​ធ្វើ​ការ​ស្ទង់​ប្រជាមតិ​អនឡាញ​ជា​សកល​តាម​ភាសា​ផ្លូវ​ការ​៦ប្រភេទ​នៃ​អង្គការ​សហប្រជាជាតិ​។ លទ្ធផល​បាន​បង្ហាញ​ថា មាន​អ្នក​ប្រើ​អ៊ីនធឺណែត​ដែល​ចូល​រួមការ​បោះឆ្នោត​ចំនួន​៨៣.១ភាគរយ​គាំទ្រ​ឱ្យ​អង្គការសុខភាពពិភពលោក​​ធ្វើ​ការ​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩នៅ​សហរដ្ឋ​អាមេរិក ។

      លទ្ធផល​នៃ​ការ​ស្ទង់​ប្រជាមតិ​របស់​ធនាគារគំនិត​CGTNបាន​បង្ហាញថា អ្នក​ប្រើ​អ៊ីនធឺណែតនៅលើ​ពិភពលោក​ទាំង​មូល​ចាប់​អារម្មណ៍​ជា​ទូទៅ​ដល់​ការ​ចោទជា​មន្ទិល​សង្ស័យ​ជាច្រើន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​អាមេរិក ហើយ​អាមេរិក​គឺ​ជា​ប្រទេស​ជាប់​សង្ស័យ​ធំ​បំផុត​ជាប្រភពដើម​នៃ​វីរុស​កូវីដ​១៩ ។

      ពេលវេលា​ដែល​អាមេរិកបាន​រក​ឃើញ​ករណីឆ្លង​ជំងឺ​មុន​គេ​បង្អស់​ត្រូវ​បាន​លើក​មុន​ជា​បន្តបន្ទាប់ ​ហើយ​បន្ទាប់​ពី​បន្ទប់​ពោសោធន៍ Fort Detrick ត្រូវ​បាន​បិទទ្វារ​ក៏​បាន​លេចចេញ​ករណី​ជំងឺផ្លូវដង្ហើម​ដែល​មិន​ដឹង​មូលហេតុ ក្រៅ​ពីនេះ បន្ទប់​ពិសោធន៍​នៃ​សកលវិទ្យាល័យ North Carolina​របស់អាមេរិក​ក៏​ធ្លាប់​កើត​មាន​ឧបទ្ទវហេតុពាក់ព័ន្ធ​នឹង​វីរុសកូវីដ១៩​ជា​ច្រើន​លើកផងដែរ ទន្ទឹម​នឹង​ពេលវេលា​បាន​រំកិល​ទៅមុខ ការ​ចោទជា​មន្ទិល​សង្ស័យ​ចំពោះ​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ១៩​នៅអាមេរិក​ ក៏​ត្រូវ​បាន​លាត​ត្រដាង​កាន់​តែ​ច្រើន​ឡើងៗ​ ។

      ជា​ពិសេស អាមេរិក​គួរតែ​ឆ្លើយ​សំណួរ​មួយ​ទៅកាន់​ពិភពលោក ពោលគឺ ហេតុ​អ្វីបាន​ជា​នៅគ្រា​មួយ​ខែ​មុន​ អាមេរិក​ក៏​បាន​ដឹង​ហើយថា ក្រុង​វូហាន​នឹង​ផ្ទុះ​ជំងឺ​ឆ្លង ?​តាម​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារព័ត៌មាន​នៃ​ប្រទេស​អ៊ីស្រាអែលបាន​ឱ្យ​ដឹង​ថា នៅខែ​វិច្ចកា ឆ្នាំ​២០១៩ កងទ័ពអាមេរិក​ក៏បាន​ចែក​រំលែក​ការណ៍​សម្ងាត់​ជា​មួយ​អ៊ីស្រាអែល​និង​អង្គការ​ណាតូ ហើយ​បាន​ប៉ាន់​ប្រមាណថា ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩​ជិត​នឹង​មកដល់​ ក្នុ​ងការណ៍​សម្ងាត់​ពាក់ព័ន្ធ​រហូត​ដល់​បាន​លើក​ឡើង​ដល់​ក្រុង​វូហាន​នៃ​ប្រទេស​ចិន​ ។

      ដោយ​មក​ពី​ក្នុ​ងការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩​នៅអាមេរិក មាន​ការ​ចោទជា​មន្ទិល​សង្ស័យច្រើន​ពេក ដូច្នេះ អ្នក​ប្រើ​អ៊ីនធឺណែតដែល​ចូល​រួម​ការ​ស្ទង់ប្រជាមតិ​នៃ​ធនាគារគំនិត​​CGTNលើក​នេះ បាន​នាំ​គ្នា​Commentដោយ​ប្រើ​សម្តី​ដ៏​មុត​ស្រួច ។ អ្នក​ប្រើ​អ៊ីនធឺណែតដែល​ប្រើភាសា​អង់គ្លេស​បាន​ថ្លែង​ថា អង្គការសុខភាពពិភពលោក​មិន​ត្រូវ​អនុវត្តស្តង់ដារពីរ  “​អ្នក​ដែល​បានរិះគន់​អ្នក​ផ្សេង​ជា​បន្តបន្ទាប់ ប្រហែល​បាន​លាក់​បាំង​រឿងកាន់​តែ​ច្រើន​​ ”។ អ្នក​ប្រើ​អ៊ីនធឺណែតដែល​ប្រើ​ភាសា​​បារាំង​បាន​លើក​ឡើង​ថា  “​បើសិន​ជា​អាមេរិក​ពិត​ជា​ចង់​ធ្វើ​ការ​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩មែន នោះគួរតែ​ឱ្យ​អង្គការសុខភាពពិភពលោក​ទៅអាមេរិក​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ចំពោះករណី​រលាកសួត​ដោយ​សារ​បារីអេឡិចត្រូនិកនិង​ករណីឆ្លង​ជំងឺគ្រុនផ្តាសាយ​កាលពីឆ្នាំ​២០១៩ ក៏​ដូច​ជា​មូលហេតុ​បិទទ្វារ​នៃ​បន្ទប់​ពិសោធន៍ Fort Detrick” ។

      គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន​ជិត​៧០​ បាន​ផ្ញើ​សារលិខិត​ទៅកាន់​អង្គការ​សុខភាពពិភពលោក ក្នុង​ន័យ​ឯកភាព​គ្នា​នឹង​លទ្ធផល​នៃ​ការ​សិក្ស​ស្រាជ្រាវ​ក្នុង​ដំណាក់កាល​ទីមួយស្តីពី​ការ​​តាម​ដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩ និង​ប្រឆាំង​ការ​ប៉ុនប៉ង​ដែល​ចង់ធ្វើ​ឱ្យ​បញ្ហា​តាម​ដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩ក្លាយជា​បញ្ហា​នយោបាយ​ ។ ឆ្លង​តាម​រយៈការ​ស្ទង់​ប្រជាមតិ​របស់​ធនាគារ​គំនិត​CGTNលើក​នេះ​ អ្នក​ផង​ទាំង​ពួង​អាច​មើល​ឃើញយ៉ាង​ច្បាស់​ថា អ្នក​ប្រើ​អ៊ីនធឺណែតនៅទូទាំង​ពិភពលោក​បាន​សម្តែង​ការ​មិន​ជឿ​ទុក​ចិត្ត​និង​មិន​ពេញ​ចិត្ត​ជា​ទូទៅ​ចំពោះអាមេរិក ។

      ក្តី​បំណង​របស់​ប្រជាជន​មិន​អាច​បំពានបាន​នោះទេ បើ​សិន​ជា​គ្រាន់​តែប្រើប្រាស់កលល្បិច​បំភាន់​ភ្នែក​មនុស្ស​និង​ទម្លាក់​កំហុស​ឱ្យ​អ្នក​ផ្សេង អាមេរិក​មិន​អាច​ពន្យល់​ការ​ចោទជា​មន្ទិល​សង្ស័យ​នោះឡើយ ។ ក្នុ​ង​នាម​ជា​អង្គការ​ជំនាញ​បំផុត​ក្នុ​ងវិស័យ​សន្តិសុខ​សុខាភិបាល​សាធារណៈនៅលើពិភពលោក អង្គការសុខភាពពិភពលោក​គួរតែ​ស្តាប់​តម្រូវ​ការ​និង​សំណូមពរ​របស់អ្នក​ប្រើ​អ៊ីនធឺណែតនៅទូទាំង​ពិភពលោក ប្រកាន់ខ្ជាប់​គោលការណ៍​មិនមានភាពលំអៀង ​ហើយធ្វើ​ការ​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩ក្នុង​ពេល​ឆាប់​ៗនៅអាមេរិក​ដែល​ជា​ប្រទេស​ជាប់​សង្ស័យ​ធំបំផុត​ ដើម្បី​ផ្តល់​ការ​ពិត​ដល់​ប្រជាជន​នៅលើ​ពិភព​លោក​៕

#CCFR Comment#បទវិភាគ៖អង្គការសុខភាពពិភពលោកគួរតែធ្វើការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិកដើម្បីផ្តល់ការពិតដល់ប្រជាជននៅទូទាំងពិភពលោក_fororder_1

#CCFR Comment#បទវិភាគ៖អង្គការសុខភាពពិភពលោកគួរតែធ្វើការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិកដើម្បីផ្តល់ការពិតដល់ប្រជាជននៅទូទាំងពិភពលោក_fororder_2

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស