郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនអញ្ជើញចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាននិងចិន ជប៉ុន កូរ៉េខាងត្បូងតាមប្រព័ន្ធវីដេអូ

2021-08-04 11:24:51 cri

រសៀល​ថ្ងៃ​ទី​៣​ខែសីហា លោកវ៉ាងអ៊ី​សមាជិក​ក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​អញ្ជើញចូល​រួម​កិច្ច​ប្រជុំ​រវាងរដ្ឋមន្រ្តី​ការ​បរទេស​​អាស៊ាននិងចិន​ ជប៉ុន កូរ៉េ​ខាង​ត្បូង(១០បូក​៣)តាម​ប្រព័ន្ធ​វីដេអូ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ លោក​វ៉ាង​អ៊ី​បាន​លើក​ឡើង​ថា បច្ចុប្បន្ននេះ ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​នៅ​ទូទាំង​ពិភពលោក​មាន​ភាព​កាន់​តែ​តានតឹង ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​នៃ​ប្រទេស​នានា​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ហើយ​ការ​ប្រឈម​ថ្មី​បាន​កើត​មាន​ជា​បន្ត​បន្ទាប់។ពួក​យើង​គួរ​តែ​សាមគ្គីគ្នា​ជា​ធ្លុង​មួយ ដើម្បី​ខំ​ប្រឹងធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ងើប​ឡើងវិញ​ទាំង​ស្រុង ក៏​ដូច​ជា​លើក​កម្ពស់​ជា​បន្ត​បន្ទាប់​នូវ​សមត្ថភាព​ទប់ទល់​នឹង​វិបត្តិ​របស់​បណ្តា​ប្រទេស​អាស៊ី​បូព៌ាផងដែរ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ គួរ​តែ​ប្រើ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ ធ្វើ​ឱ្យ​យន្តការ​បច្ចុប្បន្នមាន​សុក្រឹតភាព ព្រម​ទាំង​លើក​កម្ពស់​ភាព​ធន់​និង​កម្លាំង​រស់​រវើក​នៃ​កិច្ច​សហប្រតិបត្តិការ​១០បូក​៣ ក្នុង​ន័យ​រួម​គ្នា​គាំពារ​សភាពការណ៍​ប្រកប​ដោយ​ស្ថិរភាព​និង​វិបុលភាព​នៅ​តំបន់​អាស៊ី​បូព៌ា​ដែល​ដំណើរ​ការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​និង​បាន​ទទួល​បាន​មក​ដោយ​មិន​ងាយ​នោះ។

            រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង​និង​បណ្តា​ប្រទេស​អាស៊ាន​បាន​ថ្លែង​ថា ប្រឈម​នឹង​បញ្ហា​នៃ​ការ​រីក​រាល​ដាលនៃ​ជំងឺ​ឆ្លង​និង​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច ប្រទេស​១០​បូក​៣​កាន់​តែ​ត្រូវ​ប្រកាន់​ខ្ជាប់កិច្ច​សហការ​និងសាមគ្គីភាព​ ការ​បើក​ទូលាយ​និង​ភាព​បរិយាប័ន្ន​ជាង​ពេល​ណាៗទាំង​អស់ សំដៅបង្កើន​ទំនាក់​ទនង​ភាព​ជា​ដៃគូ​រវាង​គ្នានិង​គ្នា ធ្វើ​ឱ្យ​ការ​តភ្ជាប់​គ្នា​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ធានា​យ៉ាង​ជាក់​លាក់​ដល់​ភាព​រលូន​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ បង្កើន​ភាព​ធន់​ក្នុង​ការ​ទប់ទល់​នឹង​ហានិភ័យ​និង​ការ​ប្រឈម​គ្រប់​បែបយ៉ាង ក៏​ដូច​ជា​រួម​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍ​និង​វិបុលភាព​ក្នុង​តំបន់​ផងដែរ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស