郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅឆមាសទីមួយឆ្នាំនេះ ពាណិជ្ជកម្មសេវាកម្មនៃប្រទេសចិនបានរក្សានិន្នាការកើនឡើងដ៏ល្អប្រសើរ

2021-08-04 15:25:41 cri

      តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា នៅឆមាស​ទីមួយ​ឆ្នាំ​នេះ ពាណិជ្ជកម្ម​សេវាកម្ម​នៃ​ប្រទេស​ចិន​បាន​រក្សា​និន្នាការ​កើន​ឡើង​ដ៏​ល្អ​ប្រសើរ ។ ទំហំ​នាំ​ចេញ​នាំ​ចូល​ផ្នែក​ពាណិជ្ជកម្ម​សេវា​កម្ម​បាន​កើន​ឡើង​ ៦.៧ភាគរយ​ បើប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ ក្នុ​ងនោះ​ការ​នាំ​ចេញ​បាន​កើន​ឡើង​ ២៣.៦ភាគរយ​ ឯ​ការ​នាំ​ចូល​បាន​ថយ​ចុះ ៥ភាគរយ​ ។

      ក្នុង​ខែ​មិថុនា ទំហំ​នាំចេញនាំ​ចូល​ផ្នែក​ពាណិជ្ជកម្ម​​សេវាកម្ម​ចិន​បាន​កើន​ឡើង​២២.៥ភាគ​រយ ​បើប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ ក្នុ​ង​នោះកំណើន​លឿន​បំផុត​គឺ​ការ​នាំ​ចេញ​សេវាកម្ម​ដឹក​ជញ្ជូនដែល​បាន​កើន​ឡើង​៩១.៣ភាគរ​យ ចំណែក​ក្នុង​ចំណោម​កំណើន​នៃ​ការ​នាំ​ចូល​ វិស័យ​ដែល​បាន​កើន​ឡើង​លឿន​បំផុត គឺ​សេវាកម្ម​ខាង​សំណង់ ដែល​បាន​កើន​ឡើង​៦២.១ភាគរយ ។

ក្រៅពីនេះ ការ​នាំចេញនាំ​ចូល​នៃ​សេវាកម្ម​ពាណិជ្ជកម្ម​នៅឆមាសទីមួយ​ឆ្នាំ​នេះ​របស់​ប្រទេស​ចិន​ក៏​មាន​លក្ខណៈពិសេសដែរ ដូច​ជា​អត្រា​នៃ​ពាណិជ្ជកម្ម​សេវាកម្មពឹងផ្អែក​លើ​ជំនាញ​បាន​ត្រូវ​លើក​កម្ពស់ ហើយ​អត្រា​នៃ​ការ​នាំ​ចេញ​នាំ​ចូល​សេវាកម្មទេសចរណ៍​បាន​បន្ត​ថយ​ចុះ​ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស