魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មគ្គុទេ្ទសក៍កំពូលអ៊ីរ៉ង់ឯកភាពឱ្យលោក Ebrahim Raisi រ៉ាប់រងតំណែងជាប្រធានាធិបតី

2021-08-04 13:19:05 cri

    កាលពីថៃ្ងទី​ ៣ ​ខែសីហា ​លោក ​Ayatollah ​Sayyed ​Ali ​Khamenei ​មគ្គុទេ្ទសក៍​កំពូល​អ៊ីរ៉ង់​បាន​ឯកភាព​ឱ្យលោក ​Ebrahim ​Raisi ​រ៉ាប់រង​តំណែង​ជាប្រធានាធិបតី​អ៊ីរ៉ង់​ អាណត្តិ​ថ្មី ​។

    លោក ​Ebrahim ​Raisi ​បាន​ថែ្លង​ក្នុង​ពិធី​ឡើងកាន់មុខតំណែង​នាថៃ្ងដដែល​នោះ​ថា ​ប្រជាជន​អ៊ីរ៉ង់​បាន​បង្ហាញ​សញ្ញា​យ៉ាង​ជាក់លាក់​របស់ពួកគេ​អំពី​"ការផ្លាស់ប្តូរ ​យុត្តិធម៌​ព្រម​ទាំង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ ​ភាពក្រីក្រ​និង​ការរើសអើង"​តាមរយៈ​ការ​ចូល​រួម​ការបោះឆ្នោត​សកល ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ដូចជា​អតិផរណា ​ឱកាសការងារ​និង​ផ្ទះស្នាក់នៅ​ជា​ដើម ​ដើម្បី​ស្តារ​ទំនុក​ចិត្ត​របស់​ប្រជាជន​អ៊ីរ៉ង់​ចំពោះ​រដ្ឋាភិបាល​ឡើងវិញ ​។​

    ឥស្សរជន​អ្នកវិភាគ​លើកឡើង​ថា ​បច្ចុប្បន្ននេះ ​អ៊ីរ៉ង់​កំពុង​ជួបប្រទះ​បញ្ហាប្រឈម​ជាច្រើន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស ​ដូចជា ​មាន​ការលំបាក​ខាង​សេដ្ឋកិច្ច ​ការរីករាលដាល​នៃ​ជំងឺកូវីដ ​១៩ ​ដ៏​ធ្ងន់ធ្ងរ ​ការបន្ត​រង​ការ​ដាក់ទណ្ឌកម្ម​និង​ការចរចា​ស្តីពី​បញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់​ពិបាក​ទទួល​បាន​ផ្លែផ្កា​ជាដើម ​រដ្ឋាភិបាល​អាណត្តិថ្មី​នឹង​ត្រូវ​ស៊ូទ្រាំ​នឹង​កម្លាំង​សម្ពាធ​ទាំង​ក្នុង​ស្រុក​និង​ក្រៅប្រទេស  ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស