郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ធ្វើឱ្យស្មារតីកីឡាអូឡាំពិកប្រមូលផ្តុំជាកម្លាំងសាមគ្គី

2021-08-04 10:09:28 cri

      ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​លើក​ទី​៣២បាន​បើក​ធ្វើ​នៅក្រុង​តូក្យូ​ រដ្ឋធានី​ជប៉ុន​កាល​ពី​ថ្ងៃទី​២៣ ខែ​កក្កដា បច្ចុប្បន្ន​នេះ ការ​ប្រកួត​កីឡា​ដែល​មាន​ទ្រង់​ទ្រាយ​ធំជាង​គេ​នៅលើ​ពិភពលោក បាន​និង​កំពុង​ដំណើរការ​យ៉ាង​ក្តៅគគុក ។

      បើ​ប្រៀប​ធៀប​នឹង​ការ​ប្រកួតកីឡាអូឡាំពិក​លើក​មុន​ៗ ព្រឹតិ្តការណ៍​ធំក្នុង​​ការ​ប្រកួត​កីឡា​អូឡាំពិក​លើក​នេះដែល​ញ៉ាំង​ឱ្យ​អ្នក​ផង​ចាប់អារម្មណ៍​បំផុត គឺ​លោក Thomas Bach បាន​លើកសេចក្តី​ផ្តួចផ្តើម​ថា ដើម្បី​ទប់ទល់​ឱ្យ​បាន​កាន់​តែ​ល្អនូវ​ការ​ប្រឈម​​បន្ទាប់​ពីវិបត្តិជំងឺកូវីដ១៩បាន​បញ្ចប់ ស្នើ​ឱ្យ​បន្ថែម​ពាក្យមួយគឺ “កាន់តែ​សាមគ្គីគ្នា” ​ក្នុងពាក្យស្លោក​អូឡាំពិក “​កាន់តែ​រហ័ស ​កាន់តែខ្ពស់និង​កាន់តែខ្លាំងក្លា​ ” ។ សេចកី្ត​ផ្តួចផ្តើម​នេះ​ទទួល​បាន​ការគាំទ្រ​ពី​គណៈកម្មាការ​ប្រតិបតិ្ត​នៃ​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ ។ ដូចនេះ ចាប់ពីពេល​នេះតទៅ ពាក្យ​ស្លោក​អូឡាំពិក​បាន​ក្លាយ​ជា  “កាន់​តែ​រហ័ស កាន់​តែ​ខ្ពស់ កាន់​តែ​ខ្លាំង​ក្លា និង​កាន់តែ​សាមគ្គីគ្នា ”។

      តើហេតុ​អ្វី​បាន​ជា​ពាក្យស្លោក​អូឡាំពិក​ដែ​លមាន​ប្រវត្តិសាស្ត្រ​មួយ​រយ​ឆ្នាំ បាន​បន្ថែម​ពាក្យ​ “កាន់​តែ​សាមគ្គីគ្នា​” នៅពេលនេះ ? ក៏ដូច​ប្រសាសន៍​​របស់​លោក Thomas Bach ដែល​បានលើកឡើង​​ថា  “​សព្វ​ថ្ងៃនេះ ពិភពលោកបាន​​ពឹង​ផ្អែកគ្នា​ទៅវិញទៅមក​ អង្គភាពណា​មួយ​មិន​អាច​ដោះស្រាយ​ការ​ប្រឈម​ដោយ​ឯកឯងនោះឡើយ ” ។ បច្ចុប្បន្ន​នេះ ជំងឺ​កូវីដ​១៩​បាននិង​កំពុង​រីក​រាលដាល​នៅទូទាំង​ពិភពលោក សេដ្ឋកិច្ច​សកលមានភាព​ថមថយចុះ និង​តែងតែ​កើតមាន​អាកាសធាតុ​អាក្រក់​បំផុត នៅលើ​ពិភពលោក គ្មាន​ប្រទេស​ណាមួយ​អាច​​យក​សុខ​តែ​ខ្លួន​ឯង​នោះ​ទេ ហើយ​ក៏​គ្មាន​សមត្ថភាព​អាច​ទប់ទល់​ដោយ​ឯកឯងនោះឡើយ បណ្តា​ប្រទេសនានា​នៅលើ​ពិភពលោក​ចាំបាច់​ត្រូវ​រៀន​ចេះ​ “​រួម​រស់​នៅ​ជា​មួយ​គ្នា”និង​ “កាន់​តែ​សាមគ្គីគ្នា” នេះ​ហើយ​ក៏​ជា​អត្ថន័យ​ស្នូល​ដែល​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ​បាន​បន្ថែម​ពាក្យ “កាន់​តែ​សាមគ្គីគ្នា” នៅពីក្រោយ​ “កាន់​តែ​រហ័សកាន់​តែ​ខ្ពស់ និង​កាន់​តែ​ខ្លាំងក្លា​” ហ្នឹងឯង ។

      អាច​និយាយ​បាន​ថា​ ទីលាន​ប្រកួត​កីឡាអូឡាំពិក​ ក៏ជា​គំរូ​នៃ​ការ​ប្រកួតប្រជែង​​និង​ការ​អភិវឌ្ឍ​របស់​សង្គម​មនុស្សជាតិ​ផង​ដែរ ។ ក្នុង​បរិបទ​​​បម្រែ​បម្រួល​ដ៏​ខ្លាំងក្លា​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​១រយ​ឆ្នាំ មនុស្សជាតិ​កាន់​តែ​ត្រូវ​ផ្តួច​ផ្តើម​នូវ​ស្មារតី​អូឡាំពិក ពោលគឺ ឆ្នើម​ មិត្តភាព ការ​គោរពគ្នានិង​សាមគ្គីគ្នា​ជាង​ពេល​ណាៗទាំង​អស់ ហើយ​ត្រូវ​បំបាត់​ចោល​ឧបសគ្គ​និង​ការ​ប៉ះទង្គិចគ្រប់​បែប​យ៉ាង​តាម​រយៈ​សកម្មភាពកីឡា ក៏ដូច​ជា​​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​នៅលើ​ពិភពលោក​កាន់​តែ​សាមគ្គីគ្នាផងដែរ ។

      ក្នុ​ងការ​ប្រកួតកីឡា​ដែលមាន​ទ្រង់ទ្រាយ​ធំជាង​គេ​នៅលើ​ពិភពលោក​លើក​នេះ អត្តពលិក​ចិន​បាន​ខិត​ខំប្រឹង​ប្រែងយ៉ាង​ស្វិត​ស្វាញ ​ដើម្បីដណ្តើម​បាន​មេដាយ ដែល​បាន​បង្ហាញឱ្យ​ឃើញ​នូវ​ស្មារតី​មានជំនឿ​​ចិត្ត​លើ​ខ្លួន​ឯង ខិត​ខំប្រឹង​ប្រែង​និង​មិនចេះ​ចុះចាញ់​ ហើយ​ក៏បាន​បង្ហាញពី​ឆន្ទៈយ៉ាងមុតមាំរបស់អត្តពលិក​ចិនស្តីពី​ការ​ប្រកាន់ខ្ជាប់​សុបិន​របស់​ខ្លួន​ រួម​សុខ​រួម​ទុក្ខ​ និង​សាមគ្គីគ្នាជា​ធ្លុង​មួយ​តាម​រយៈការ​អនុវត្ត​ជាក់​ស្តែង ។ ​នេះហើយក៏ជា​កម្លាំង​ខាង​ស្មារតី​របស់​ប្រជាជន​ចិន​ ដែល​ស្វែង​រក​ឱកាស​ថ្មីក្នុង​វិបតិ្ត និង​ត្រួសត្រាយ​សភាពការណ៍​ថ្មី​ក្នុង​ភាព​បម្រែបម្រួលផង​ដែរ ។ ក្នុ​ងការ​ប្រយុទ្ធ​ស្លាប់​រស់​ជា​មួយ​ជំងឺ​កូវីដ​១៩ ប្រជាជន​ចិនចំនួន​១ពាន់​៤រយលាន​នាក់​បាន​រួម​សុខ​រួម​ទុក្ខនិង​សាមគ្គីគ្នា​ជា​ធ្លុង​មួយ ដែល​បាន​បង្កើត​ជាខ្សែ​ការពារ​ដ៏​រឹង​មាំ​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង ។ បន្ទាប់​ពី​ការរីក​រាល​ដាល​នៃជំងឺឆ្លង​ត្រូវ​បាន​គ្រប់​គ្រង​ សេដ្ឋកិច្ច​ចិន​ទទួល​បានការ​​វិវឌ្ឍរីកចម្រើន​​ដោយ​នឹង​នរ​ ផលិតកម្មនិងជីវភាពរស់នៅមានភាព​ប្រក្រតី​ឡើង​វិញជាសន្សឹម​ៗ ។ ព្រម​ពេល​ជាមួយ​គ្នា​នេះ ប្រទេស​ចិន​បាន​រួម​សហការ​ជា​មួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ហើយ​បាន​រួម​ចំណែកជាពុទ្ធិចិន​និង​កម្លាំង​ចិន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ជា​សកល ។ ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​ដ៏​ធំសម្បើម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ បានបំបែក​​កំណត់​ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របស់​មនុស្សជាតិ ។

      និយាយ​ចំពោះ​គណៈប្រតិភូ​កីឡា​ចិននិង​ប្រទេស​ចិន​ទាំង​មូល ការ​ប្រកួតកីឡា​អូឡាំពិក​​ក្រុង​តូក្យូ​លើក​នេះ​មិន​ត្រឹមតែជាទីលានប្រកួត​​កីឡាប៉ុណ្ណោះទេ ថែមទាំង​ក៏ជា​ទីតាំង​សម្រាប់​ធ្វើបទ​បង្ហាញ​ផងដែរ ។ ដោយ​សារ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​កីឡា​អូឡាំពិកក្រុង​តូក្យូ​មិន​ដល់​កន្លះឆ្នាំ ប្រទេ​សចិន​នឹង​រៀប​ចំ​ធ្វើ​ការ​ប្រកួតកីឡាំអូឡាំពិក​រដូវ​រងារ​នៅក្រុង​ប៉េកាំង ។ ដូច្នេះ អត្តពលិក​​ចិន​បាន​ចាត់​ទុក​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូក្យូជា​ឱកាស​ ក្នុង​ន័យ​បញ្ចេញ​សម្លេង​របស់​រដ្ឋាភិបាល​ចិនទៅកាន់​ពិភពលោក​ ពោលគឺ​ប្រទេ​សចិន​មាន​ជំនឿចិត្ត​ និង​មាន​សមត្ថភាពក្នុង​ការ​​រៀប​ចំឱ្យ​បាន​ល្អ​នូវ​​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ដែលប្រកប​ដោយ​​ភាពបៃតង សុវត្ថិភាព​និងភាព​អស្ចារ្យ​ ។

      ពី​ការ​ប្រកួត​កីឡាអូឡាំពិកក្រុង​ប៉េកាំង​កាល​ពីឆ្នាំ​២០០៨ ដល់​ការ​ប្រកួត​កីឡា​អូឡាំពិក​​រដូវរងា​ក្រុង​ប៉េកាំង​ឆ្នាំ​២០២២ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំកន្លង​មក​ កម្លាំងជាតិ​ចម្រុះ​និង​ឥទ្ធពល​លើ​ផ្ទៃអន្តរជាតិ​របស់​ប្រទេស​ចិន​ត្រូវ​បាន​លើក​កម្ពស់​យ៉ាង​ខ្លាំង ។ ទស្សនៈ​របស់​ប្រទេស​ចិនក្នុង​ការ​​រៀប​ចំធ្វើ​ការ​ប្រកួតកីឡាអូឡាំពិក​រដូវ​រងា ជាការ​បន្ត​និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នៃ​គំនិត​ផ្តួច​ផ្តើម​ស្តីពី​ការ​រួម​គ្នា​កសាង “ខ្សែ​ក្រវាត់​និង​ផ្លូវ​”ដែល​លើកឡើង​ដោយ​ប្រទេស​ចិន​និង​ទស្សនៈ​ស្តីពី​ការ​​ជំរុញការ​អភិវឌ្ឍ​បៃតង​និង​ជា​និរន្តរភាព ។ ក្នុង​នាម​ជាម្ចាស់ផ្ទះ ប្រទេស​ចិន​ស្វាគមន៍អត្តពលិក​នៃ​​ពិភពលោកទាំង​មូល​ទៅកាន់​ប្រទេសចិន​ ដើម្បីបង្ហាញពី​ភាពអស្ចារ្យ​របស់​ខ្លួន​និង​​​សម្រេច​សុបិន​របស់​ខ្លួន​លើ​ឆាកនៃ​ការ​ប្រកួតកីឡា​អូឡាំពិក​រដូវរងា  ក៏ដូច​ជាដក​បទពិសោធន៍​ពីការ​​​ប្រកួតកីឡា​អូឡាំពិក​រដូវរងាដែល​មិន​អាច​បំភ្លេច​បានផងដែរ​ ។ បច្ចុប្បន្ន​នេះ ពិភពលោក​កាន់​តែ​ត្រូវ​ការ​ស្មារតីកីឡា និង​ស្មារតីអូឡាំពិក ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​សាមគ្គីគ្នា ទប់ទល់​នឹង​ការ​ប្រឈម​ដោយ​សកម្ម និង​រួម​គ្នា​ត្រួសត្រាយ​អនាគត​កាន់​តែ​ល្អបវរ ដូច្នេះ ​ការ​ប្រកួតកីឡា​អូឡាំពិក​រដូវរងាក្រុងប៉េកាំង​ នឹង​មាន​អត្ថន័យ​កាន់​តែ​ពិសេស​ទៀង​ផង ។

      ស្មារតី​អូឡាំពិក​ថ្មី​ដែល​ “​កាន់​តែ​សាមគ្គីគ្នា​”​ នឹង​ក្លាយ​ជា​ចង្កៀង​បង្ហាញផ្លូវមួយ​ សម្រាប់ណែនាំ​​ប្រជាជន​ទូទាំង​ពិភពលោកឱ្យ​​ប្រមូល​ផ្តុំ​ជា​មួយ​គ្នា ដើម្បី​រួម​គ្នា​ទប់ទល់នឹង​ការ​លំបាកនិង​ការ​ប្រឈម​ និង​ទទួល​ស្វាគមន៍​អនាគត​កាន់​តែ​ភ្លឺស្វាង ។ដូចនេះ ពាក្យ​“កាន់​តែ​សាមគ្គីគ្នា​” កាន់​តែ​មាន​តម្លៃ​ក្នុង​ខណៈពេលនេះ ៕

#CCFR Comment#បទវិភាគ៖ធ្វើឱ្យស្មារតីកីឡាអូឡាំពិកប្រមូលផ្តុំជាកម្លាំងសាមគ្គី_fororder_08041

#CCFR Comment#បទវិភាគ៖ធ្វើឱ្យស្មារតីកីឡាអូឡាំពិកប្រមូលផ្តុំជាកម្លាំងសាមគ្គី_fororder_08042

#CCFR Comment#បទវិភាគ៖ធ្វើឱ្យស្មារតីកីឡាអូឡាំពិកប្រមូលផ្តុំជាកម្លាំងសាមគ្គី_fororder_08043

#CCFR Comment#បទវិភាគ៖ធ្វើឱ្យស្មារតីកីឡាអូឡាំពិកប្រមូលផ្តុំជាកម្លាំងសាមគ្គី_fororder_08044

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស