魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីស្តីទីនៃក្រសួងសុខាភិបាលអាហ្វហ្កានីស្ថានថែ្លងថា ការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ត្រូវមានភស្តុតាងផែ្នកវិទ្យាសាស្ត្រដ៏រឹងមាំ

2021-08-03 16:02:49 cri

    សំដៅ​ចំពោះ​ប្រទេសលោកខាងលិច ​ដូចជា​សហរដ្ឋអាមេរិក​ជាដើម​ដែល​ធ្វើឱ្យ​បញ្ហា​តាម​ដាន​រក​ប្រភពដើម​នៃ​វីរុសកូវីដ ​១៩ ​ទៅជា​បញ្ហា​នយោបាយ ​លោក ​Wahid ​Majroh ​រដ្ឋមន្រ្តី​ស្តីទី​នៃ​ក្រសួង​សុខាភិបាល​អាហ្វហ្កានីស្ថាន​បាន​ថែ្លង​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​នាពេលថ្មីៗ​កន្លងទៅនេះ​ថា ​ការតាមដាន​រក​ប្រភព​ដើម​នៃ​វីរុស​កូវីដ ​១៩ ​មិនត្រឹមតែ​មាន​ផ្តល់​ភស្តុតាង​ផែ្នក​វិទ្យាសាស្ត្រ​ដ៏​រឹងមាំ​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​ត្រូវ​ធ្វើ​ការ​តាម​ដាន​រក​ប្រភពដើម​ក្នុងតំបន់​កាន់តែ​ច្រើន​ផងដែរ ​។ ​ប្រសិនបើ​ការ​តាមដាន​រក​ប្រភព​ដើម​ក្នុង​តំបន់​តែមួយ​ នោះ​ក៏​មិនអាច​ទទួល​បាន​សេចក្តីសន្និដ្ឋាន​ដោយគ្រប់ជ្រុង​ជ្រោយ​នោះ​ទេ ​។​

    លោក ​Wahid ​Majroh ​បាន​បន្ត​ថែ្លងថា ​យើង​គួរ​តែ​ជឿជាក់​លើ​របាយការណ៍​សិក្សាស្រាវ​ជ្រាវ​ចម្រុះ​រវាង​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​ដែល​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅ​ចុងខែ​មីនា ​ឆ្នាំនេះ ​ហើយ​ប្រព័ន្ធសុខាភិបាល​និង​អ្នកវិទ្យាសាស្ត្រ​ទាំងឡាយ​គួរ​តែ​ធ្វើ​ការវិនិច្ឆ័យ​លើ​ការតាមដាន​រក​ប្រភព​ដើម​នៃ​វីរុស​កូវីដ ​១៩ ​ដោយ​ពឹង​ផ្អែកលើ​របាយការណ៍​នេះ ​។​

    លោក ​Wahid ​Majroh ​បាន​លើកឡើងថា ​ប្រទេសចិន​បានប្រកាន់ខ្ជាប់​នូវ​អាកប្បកិរិយា​បើក​ចំហ​និង​មាន​តម្លាភាព​លើ​បញ្ហា​អំពី​ការតាមដាន​រក​ប្រភព​ដើម​នៃ​វីរុស​កូវីដ ​១៩ ​ព្រមទាំង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​តាមដាន​រកប្រភពដើម​នៃ​វីរុស​នៅ​ទូ​ទាំង​ពិភពលោក ​។ ​លោក​សម្គាល់ឃើញថា ​គំនិត​បើកចំហ​និង​មាន​តម្លាភាព ​គឺជា​គោលការណ៍​សំខាន់​សម្រាប់​បណ្តាប្រទេសនានា​ធ្វើ​កិច្ចសហការគ្នា​ប្រកបដោយ​ប្រសិទ្ធភាព ​ក្នុង​ន័យ ​តាមដាន​រក​ប្រភព​ដើម​នៃ​វីរុស ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស