郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទសចិននិងអាស៊ាន

2021-08-03 22:06:39 cri

   

      ថ្ងៃទី​៣ ខែ​សីហា លោក Wang Yi សមាជិកក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​និងជា​រដ្ឋមន្ត្រីការ​បរទេស​ចិនបាន​ចូល​រួម​កិច្ច​ប្រជុំ​រវាងរដ្ឋមន្ត្រីការ​បរទស​ចិន​និងអាស៊ាន​តាម​ប្រព័ន្ធវីដេអូ និង​មាន​ការ​ចូល​រួម​ពី រដ្ឋមន្ត្រី​ការ​បរទេសនៃ​ប្រទេស​អាស៊ាន​ទាំង​១០​និង​អគ្គលេខាធិការ​សមាគមអាស៊ាន ។

      ថ្លែង​ក្នុ​ងកិច្ច​ប្រជុំ​ លោក Wang Yi បានលើកឡើង​ថា ប្រទេសអាស៊ាន​ជា​​អាទិភាព​នៃកិច្ចការ​ទូត​ជា​មួយ​ប្រទេស​ជិត​ខាង​របស់​ប្រទេ​សចិន​ ។ ឆ្នាំនេះជា​​ខួបទី៣០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​សន្ទនា​រវាង​ចិន​និង​អាស៊ាន ។ ប្រទេស​ចិនសូមលើកសេចក្តីផ្តួចផ្តើម​​ច្បាស់៛​៤ ចំណុច ពោលគឺទីមួយ បន្ត​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លងឱ្យ​បានកាន់​តែ​ស៊ីជម្រៅ ទីពីរ ខំប្រឹងយ៉ាងពេញទំហឹងដើម្បី​ជំរុញ​ការងើបឡើងវិញ​នៃសេដ្ឋកិច្ច​ ទីបី ពង្រឹង​និង​ពង្រីក​រចនាសម័្ពន្ធនៃកិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ទីបួន គាំពារ​សុខសន្តិភាព​នៅតំបន់សមុទ្រ​ចិន​ខាង​ត្បូង ។

      ជា​ការ​ឆ្លើយតប រដ្ឋមន្ត្រី​ការ​បរទេស​នៃបណ្តា​ប្រទេស​អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះសមិទ្ធផលដ៏​ធំធេង​របស់​ប្រទេស​ចិនដែលទទួលបាន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ចិន​ ដោយ​បាន​ថ្លែង​ថា ប្រទេស​អាស៊ាន​រីក​រាយ​រួមសហការ​ជា​មួយ​ប្រទេស​ចិន​ ដើម្បីបន្តដើរ​តាម​ផ្លូវ​​សហប្រតិបតិ្តការ​និង​សាមគ្គីគ្នា ​ជំរុញដំណើរ​សមាហរណកម្មសេដ្ឋកិច្ច​ ក៏ដូចជា​រួម​គ្នា​គាំពារ​សន្តិភាព សនិ្តសុខ​និងស្ថិរភាព​នៃ​តំបន់សមុទ្រ​ចិន​ខាង​ត្បូងផង​ដែរ ៕

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទសរវាងចិននិងអាស៊ាន_fororder_王毅

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស