魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកលាតត្រដាងពីការសម្ងាត់នៃវីរុសដែលមានលទ្ធភាពធ្លាយចេញពីបន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick ដោយអំពាវនាវឱ្យធ្វើការស៊ើបអង្កេតបែបអព្យាក្រឹត្យ

2021-08-03 15:53:09 cri

    កាលពី​ថ្ងៃទី ​៣០ ​ខែកក្កដា ​តាម​ម៉ោង​ក្នុងតំបន់ ​កាសែត《The ​Boston ​Globe》នៃ​អាមេរិក​បាន​ចេញផ្សាយ​អត្ថបទមួយ​ក្រោម​ចំណងជើងថា《អាមេរិក​មាន​ការសម្ងាត់​នៃ​វីរុស​ផ្ទាល់​ខ្លួន》។ ​លោក ​Stephen ​Kinzer ​អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​កិច្ចការ​អន្តរជាតិ​និង​សាធារណៈ ​Watson ​នៃ​សាកលវិទ្យាល័យ ​Brown ​អាមេរិក​បាន​ចង្អុល​បង្ហាញ​ថា ​បន្ទប់ពិសោធន៍​ជីវសាស្ត្រ ​Fort ​Detrick ​របស់​អាមេរិក​មិនត្រឹមតែ​មាន​ប្រវត្តិ​សិក្សា​ស្រាវជ្រាវ​ក្នុង​រយៈពេល​យូរ​មកហើយ​អំពី​សារធាតុបង្ករោគ​ដ៏​កាចសាហាវ​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏​បាន​ផលិត​អាវុធជីវសាស្ត្រ​និង​សារជាតិពុល​គ្រប់ប្រភេទ​ផងដែរ​ដែល​វា​ធ្លាប់​ត្រូវ​ចោទ​ប្រកាន់​ថា ​"គ្រោង​ផែនការ​គ្រោះទុរិ្ភក្ស​និង​ជំងឺ​" ​។ ​បន្ទប់ពិសោធន៍​នេះ​ធ្លាប់​កើត​មាន​ឧបទ្ទវហេតុសនិ្តសុខ​ជាច្រើន​លើក ​ដូចនេះ ​គួរតែ​ធ្វើការស៊ើបអង្កេត​បែប​អព្យាក្រឹត្យ​ចំពោះ​វា ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស