邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុវភាពរបស់យើង៖ Guan Wangao គិលានុបដ្ឋាក

2021-08-02 13:56:18

 

យុវភាពរបស់យើង៖ Guan Wangao គិលានុបដ្ឋាក​

 

ខ្ញុំជាគិលានុបដ្ឋាក​មួយរូប​

អ្នកខ្លះថា គិលានុបដ្ឋាក​​ជា​កងកម្លាំង​ពិសេស​​ក្នុងក្រុម​ថែទាំ​វេជ្ជសាស្ត្រ​

ត្រូវណាស់ កាលណា​ដើរ​ចូលកន្លែងធ្វើការ​​ ខ្ញុំ​មានអារម្មណ៍​ថា​ហាក់ដូចជា​​ដើរ​ចូល​សមរភូមិ​អីចឹង​​

នាខែមីនាឆ្នាំ២០២០ ប្រទេសឡាវបានផ្ទុះ​រាលដាល​ជំងឺកូវីដ១៩

ខ្ញុំ​ជា​​សមាជិក​ម្នាក់​​នៃ​​​ក្រុម​វេជ្ជសាស្ត្រ​​ចិន​ដែល​ទៅជួយ​ឡាវ​​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​​ ខ្ញុំ​ទៅដល់​ឡាវ​ជាលើកទីមួយ​

ផែនការ​បង្ការ​និងព្យាបាល​ជំងឺឆ្លង​ដែល​យើងបាន​កំណត់​តាម​សភាពជាក់ស្តែង​របស់​ឡាវ​គួប​ផ្សំ​និង​បទពិសោធន៍​របស់​ចិន​ ​ទទួលបាន​ការកោតសរសើរ​ខ្លាំង​ពី​ភាគីឡាវ​

 

នាខែមេសាឆ្នាំ២០២១ ​ប្រទេសឡាវបាន​ផ្ទុះ​ជំងឺ​ឆ្លង​លើកទី២

ខ្ញុំ​ក៏​ទៅដល់ឡាវ​ម្តងទៀត ​ជំងឺកូវីដ១៩​ជា​បញ្ហា​ប្រឈម​សម្រាប់​មនុស្សជាតិទាំង​មូល​

ការជួយអ្នកដទៃ​ក៏ជាការជួយដល់ខ្លួនឯងដែរ

លើកនេះជំងឺឆ្លងបានរាលដាលខ្លាំងជាងលើកមុន

ក្រុមវេជ្ជសាស្ត្រ​បាន​លើកឡើង​សំណើ​​ដល់​ភាគី​ឡាវ​

ខ្ញុំ​បាន​ត្រៀម​​វីដេអូ​សម្រាប់​បង្រៀន​ ​ក្រុម​វេជ្ជសាស្ត្រ​ឡាវ​ប្រាប់ថា​​មើល​ហើយ​​ងាយយល់​

មាត់ទ្វារ​មន្ទីរពេទ្យ គ្លិនិក​សម្រាប់​ពិនិត្យ​អ្នក​ក្តៅខ្លួន បន្ទប់ICU ​បន្ទប់​ដាក់ដាច់​ដោយឡែកពីគ្នា ​ជំហាន​នី​មួយៗ​មិនត្រូវ​​ធ្វេសប្រហែស​ជា​ដាច់​ខាត

ដោយសារខ្វះ​ការយល់ដឹង​ពី​ជំងឺកូវីដ១៩ ​អ្នកជំងឺ​ងាយ​ភ័យខ្លាច

យើង​ក៏​ចូលក្នុង​បន្ទប់​ដាក់​ដាច់​ដោយឡែកពីគ្នា ដើម្បី​ជួយ​បន្ធូរ​​អារម្មណ៍​តាន​តឹង​របស់​​ពួកគេ​​​

ថ្ងៃទី១២ ខែឧសភា ជាទិវា​គិលានុបដ្ឋាក​អន្តរជាតិ ​សហការី​ចិន​បាន​សួរសុខទុក្ខ​តាម​ប្រព័ន្ធ​វីដេអូ​​​

ការជាសះស្បើយ​របស់​អ្នកជំងឺ​ឡាវ​​ ការទទួល​ស្គាល់​ពី​អ្នក​រួម​អាជីព​  គឺជា​កាដូ​​ទិវា​គិលានុបដ្ឋាក​​ល្អបំផុត​សម្រាប់​ខ្ញុំ​

 

រត់ប្រណាំង​​នឹង​ពេលវេលា​ ​ប្រយុទ្ធ​ជាមួយជំងឺ​

ខ្ញុំឈ្មោះ Guan Wangao ជាគិលានុបដ្ឋាកមួយរូប​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស