តាមដំណឹងនៃឧទ្ទកាល័យប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបានឱ្យដឹងថា លោកJaparovប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹរីរុសកូវីដ១៩របស់ប្រទេសចិននៅរដ្ឋធានីBishkek ប្រទេសកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី២៣ ខែកក្កដា តាមម៉ោងក្នុងតំបន់។
បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង លោកJaparovបានថ្លែងថា ភាគីកៀហ្ស៊ីស៊ីស្ថានសូមថ្លែងអំណោគុណចំពោះការគាំទ្រនិងជួយសង្គ្រោះផ្នែកវ៉ាក់សាំងរបស់ប្រទេសចិននិងរុស្ស៊ី។ទន្ទឹមនឹងនេះ លោកអំពាវនាវឱ្យប្រជាពលរដ្ឋទទួលការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តដើម្បីសុខភាពផ្ទាល់ខ្លួននិងសាច់ញាតិ៕