王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជាតិសុខាភិបាលចិនៈ នៅថ្ងៃទី ២១ ខែកក្កដា ចិនរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ក្នុងស្រុកចំនួន ១២ ករណី ក្រុង Nanjing ទាំងមូលបានធ្វើតេស្តរករីរុសកូវីដ១៩

2021-07-22 14:52:35 cri

    តាម​ព័ត៌មាន​លើ​វេបសាយផ្លូវការ​នៃ​គណៈកម្មាធិការជាតិសុខាភិបាល​ចិនបាន​ឱ្យដឹង ថា ​ពីម៉ោង​សូន្យដល់​ ២៤ ថ្ងៃទី ​២១ ខែកក្កដា ​ខេត្ត​ចំនួន​ ៣១ និង​អង្គភាពផលិតកម្មនិង​ការ ស្ថាបនាភូមិភាគស្វយ័តស៊ីនជាំងបានរាយការណ៍ករណីឆ្លងថ្មី​នៃ​ជំងឺកូវីដ១៩ចំនួន​ ​៥០​ ​ករណី ក្នុងនោះករណីនាំចូល ៣៨ ករណី ករណីក្នុងស្រុក ១២ ករណី ក្នុងនោះខេត្តJiangsu ១១ ​ករណី ​ខេត្ត​Yunnan​ ១ ករណី។

គណៈកម្មាធិការជាតិសុខាភិបាលចិនៈ នៅថ្ងៃទី ២១ ខែកក្កដា ចិនរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ក្នុងស្រុកចំនួន ១២ ករណី ក្រុង Nanjing ទាំងមូលបានធ្វើតេស្តរករីរុសកូវីដ១៩_fororder_2

      តាមដំណឹងបានឱ្យដឹងថា ដើម្បីទប់ស្កាត់ការ​រីករាលដាល​នៃជំងឺកូវីដ ១៩ ​យ៉ាងឆាប់​រហ័ស​និង​មានប្រសិទ្ធភាព ​ក្រុង​​ Nanjing ទាំងមូលបាន​​ធ្វើ​តេស្តរករីរុសកូវីដ១៩ តំបន់​តំនួន​ ៦ ​ទៅជា​តំបន់​ហានិភ័យមធ្យម​បន្ថែមថ្មី។ ​បុគ្គលិកវេជ្ជសាស្ត្រ​បានធ្វើ​តេស្តរកវីរុសកូវីដ​ជូន​​មហាជន​ទាំងយប់​ ​បុគ្គលិកការងារ​សហគមន៍​និង​អ្នកស្ម័គ្រចិត្ត​បាន​រក្សា​សណ្តាប់ធ្នាប់​នៅ​នឹង​កន្លែង​ ​មហាជន​ជាច្រើន​បានតម្រង់ជួរធ្វើ​តេស្តដោយមានសណ្តាប់ធ្នាប់​​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស