刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជាតិសុខាភិបាលចិន៖ប្រទេសចិនមិនទទួលយកផែនការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ដំណាក់កាលទី២ដែលមិនគោរពចំណេះដឹងធម្មតា

2021-07-22 17:16:41 cri

អង្គការ​សុខភាពពិភពលោក​​បាន​លើក​ឡើង​ការ​ស៊ើប​អង្កេត​ខាង​ការ​​ស្វែង​រក​ប្រភព​ដើម​នៃ​វីរុស​កូវីដ១៩​​ដំណាក់កាល​ទី​២​ដៅចំពោះ​ប្រទេស​ចិន​។​ទាក់ទិននឹង​រឿងនេះ ​លោក​ZengYixin​អនុប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន​បាន​ឆ្លើយតប​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​២២ ខែកក្កដា​ថា​ ​នៅ​ក្នុង​ផែនការ​នេះ ចាត់​ទុក​សម្មតិកម្ម​ដែល “​ប្រទេស​ចិន​ល្មើស​ការ​កំណត់​​នៃ​មន្ទីរ​ពិសោធន៍​ ទើប​បណ្តាល​ឱ្យ​វីរុស​លេច​ធ្លាយ​”​ជា​ចំណុច​សំខាន់​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ ​ពី​ចំណុច​នេះ ​ក៏នឹង​មាន​អារម្មណ៍​ថា ​ផែនការ​នេះ​​មិន​គោរព​ចំណេះ​ដឹង​ធម្មតា​និង​អកប្បាកិរិយា​ក្រអឺតក្រទម​ចំពោះ​វិទ្យាសាស្ត្រ​ដែរ​។​ដូច្នេះ យើង​មិន​អាច​ទទួល​យក​ផែនការ​ស្វែងរក​ប្រភព​ដើម​នៃ​វីរុស​កូវីដ​១៩​បែប​នេះទេ​។

លោក​ZengYixin​បន្តទៀតថា​ ​ក្រុមអ្នកជំនាញ​ចិន​បាន​លើក​ឡើង​សំណ្នើ​របស់​ប្រទេស​ចិន​ស្តីពី​ការងារ​ស្វែងរក​ប្រភព​ដើម​​នៃវីរុស​កូវីដ​១៩​ក្នុង​​ដំណាក់កាល​ទី​២ដាក់​​ជូន​អង្គការ​សុខភាព​ពិភពលោក​ ​ព្រម​ទាំង​បាន​ផ្លាស់​ប្តូរ​មតិ​យោបល់​ជា​មួយ​អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​ផងដែរ​។​យើង​ទុករំពឹងថា​ ​អង្គការសុខភាពពិភពលោក​អាច​គិត​ពិចារណា​ដោយ​ផ្ចិតផ្ចង់​នូវ​សំណើ​របស់​អ្នកជំនាញ​ចិន​ ​ចាត់​ទុកការ​ស្វែងរក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩​ជា​បញ្ហា​វិទ្យាសាស្ត្រ​យ៉ាង​ពិត​ប្រាកដ ​កម្ចាត់ការរំខាន​ផ្នែកនយោបាយ ​ខិតខំ​ដោយ​ពេញ​ទំហឹង​បង្ការ​កុំ​ឱ្យ​ជំងឺ​ឆ្លង​បែបនេះ​កើង​ឡើង​ម្តង​ទៀត​​​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស