邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ការស៊ើបអង្កេតបន្ទប់ពិសោធន៍ FortDetrick ជាអ្វីដែលអាមេរិកចាំបាច់ត្រូវឆ្លើយតបក្នុងបញ្ហារុករកប្រភពវីរុសកូវីដ១៩

2021-07-22 10:48:48

      លោក ZhaoLijian ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​ការសែត​ជាប្រចាំ​​នា​ថ្ងៃទី ២១ ខែ​កក្កដា​ថា   ​ ការស៊ើបអង្កេត​លើ​បន្ទប់​ពិសោធន៍ ​FortDetrick ​ ជា​សំឡេង​អំពាវនាវ​ទូទៅ​របស់​ប្រជាជន​គ្រប់ប្រទេស​ក្នុងនោះ​រួមទាំងប្រជាជនចិន​ផង  ​ហើយ​ក៏​ជា​អ្វី​ដែល​អាមេរិក​ចាំបាច់ត្រូវ​ឆ្លើយតប​ក្នុង​បញ្ហា​រុករក​ប្រភព​វីរុស​កូវីដ១៩។ ​

      គិតត្រឹម​រសៀល​ថ្ងៃទី ២១ ខែ​កក្កដា  ​​អ្នក​ប្រើ​អ៊ីនធើណេត​ចិន​ចំនួន​ជាង ៥ លាន​នាក់​បាន​​ចុះ​ហត្ថលេខា​​លើ​​សារ​លិខិត​សាធារណៈ​ដើម្បី​អំពាវនាវ​​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​​ធ្វើ​ការស៊ើបអង្កេត​លើ​​បន្ទប់​ពិសោធន៍​ជីវសាស្ត្រ FortDetrick ​ ​ការនេះ​ត្រូវ​បាន​ប្រព័ន្ធ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង។

      លោក ZhaoLijian ​បាន​បញ្ជាក់ថា  ​​​អាថ៍​កំបាំង​​នៃ​បន្ទប់ពិសោធន៍​ FortDetrick ​មិនដែលត្រូវ​បង្ហើប​​​នោះទេ​។​  ​នៅពីមុខ​​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ៦៣ ​ម៉ឺននាក់​​ដែល​បាន​​ស្លាប់បាត់បង់ជីវិត​​​ដោយសារ​ជំងឺ​ឆ្លង  ​​អាមេរិក​ត្រូវ​បង្ហាញ​ពី​តម្លាភាព​ក្នុងបញ្ហា​នេះ​ ​​គួរ​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​ស៊ើបការណ៍​ឱ្យ​ច្បាស់​នូវ​ប្រភព​ដើម​នៃ​ការរាលដាល​ជំងឺ​កូវីដ​១៩​ក្នុងប្រទេស​  ​គួរ​អង្កេត​ទាំងស្រុង​នូវ​មូលហេតុ​ដែល​អាមេរិក​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​ឆ្លង​ដោយ​គ្មាន​​ប្រសិទ្ធិភាព​ ​ក៏ដូចជា​​ដេញដោល​រក​​ទំនួល​ខុសត្រូវ​របស់​អ្នក​ពាក់ព័ន្ធ​ ​  ​ដើម្បី​ផ្តល់​ចម្លើយ​ដល់​ប្រជាជន​ពិភពលោក​និង​សហគមន៍​អន្តរជាតិ៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស