ថ្ងៃទី២១ ខែកក្កដា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសរុស្ស៊ីបានរៀបចំកិច្ចប្រជុំស្តីពី
បច្ចុបន្នភាពនៃទំនាក់ទំនងរុស្ស៊ីនិងអាមេរិកព្រមនិងចក្ខុវិស័យនៃការអភិវឌ្ឍ។ បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំ ក្រសួងការបរទេសរុស្សីបានចេញផ្សាយសេចក្តីថ្លែងការណ៍នៅលើ
វេបសាយរបស់ខ្លួនថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្លោះរវាងរុស្ស៊ីនិងអាមេរិកនកាន់តែឡើងខ្លាំង ទំនួលខុសត្រូវសំខាន់នៃការដែលទំនាក់ទំនងទ្វេភាគីកាន់តែអាប់អួរទៅទៅគឺស្ថិតនៅត្រង់អាមេរិក។
សេចត្តីថ្លែងការណ៍បានបង្ហាញថា ភាគីអាមេរិកបានអូសទាញប្រទសសម្ព័ន្ធមិត្តអស់
រយៈកាលយូរមក ដើម្បីរួមគ្នាដាក់សម្ពាធទៅលើរុស្ស៊ី អាមេរិកមិនស្ទាក់ស្ទើរក្នុងការល្មើសច្បាប់អន្តរជាតិ ដើម្បីបន្តដាក់គំនាបទៅលើរុស្ស៊ីឥតឈប់ឈរ ភាគីរុស្ស៊ីសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើរបស់អាមេរិកបែបនេះ។ភាគីរុស្ស៊ីបានបង្ហាញទៀតថា មានតែអាមេរិកគោរពតាមគោលការណ៍ប្រកបដោយភាពសមភាព គោរពគ្នា មិនជ្រៀកជ្រែកទៅវិញទៅមក ទើបទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកមានលទ្ធភាពត្រូវកែលម្អ៕