魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖សហរដ្ឋអាមេរិកទើបជាបាតដៃខ្មៅពីក្រោយដ៏ធំបំផុតក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណេតនិងជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខលើបណ្តាញអ៊ីនធឺណេតនៅទូទាំងពិភពលោកហ្នឹងឯង

2021-07-22 12:27:15 cri

#CCFRComment#បទវិភាគ៖សហរដ្ឋអាមេរិកទើបជាបាតដៃខ្មៅពីក្រោយដ៏ធំបំផុតក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណេតនិងជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខលើបណ្តាញអ៊ីនធឺណេតនៅទូទាំងពិភពលោកហ្នឹងឯង_fororder_0722柬评图片1

    នាពេល​ថ្មីៗ​កន្លងទៅនេះ ​សហរដ្ឋអាមេរិក​បាន​ប្រមូលគ្នីគ្នា​សម្ព័ន្ធមិត្ត​លោកខាងលិច​មួយ​ចំនួន​ដើម្បី​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​ដោយ​មួលបង្កាច់​យ៉ាងកម្រោល​ថា ​ប្រទេស​ចិន​បាន​"ធ្វើការវាយប្រហារ​តាម​បណ្តាញ​អ៊ីនធឺណេត" ​។ ​ជាងនេះ​ទៅទៀត ​សហរដ្ឋ​អាមេរិក​ក៏​បាន​ចោទប្តឹង​បុគ្គលិក​ជនជាតិចិន​ចំនួន ​៤ ​នាក់​ដោយយក​អ្វី​ដែល​ហៅថា ​"ការ​លួច​យក​ការសម្ងាត់​តាម​បណ្តាញអ៊ីនធឺណេត​ធ្វើជាលេស" ​។ ​តាមពិតទៅ ​ការចោទប្រកាន់​ចំពោះ​ប្រទេស​ចិន​ទាំងនេះ ​គឺ ​គ្មានហេតុផល​និង​និយាយ​ប្រែ​ស​ជាខ្មៅ​ទាល់តែសោះ ​វា​គ្រាន់​តែជា​កលល្បិច​នយោបាយ​ដែល​ចោរស្រែក​ចាប់ចោរ​ប៉ុណ្ណោះ ​។​

    ក្នុង​រយៈពេល​ជាយូរណាស់​មកហើយ ​ក្នុងវិស័យ​សន្តិសុខ​លើ​បណ្តាញអ៊ីនធឺណេត ​ដោយ​ពឹងផ្អែកលើ​ឧត្តមភាព​ផែ្នក​បច្ចេកវិទ្យា​ផ្ទាល់ខ្លួន ​អាមេរិក​បាន​អនុវត្ត​យ៉ាងកម្រោល​នូវ​ការ​លួចស្តាប់​និង​លួចយក​ការសម្ងាត់​ក្នុង​ទ្រង់ទ្រាយធំ​នៅលើ​ពិភពលោក ​ហើយ​បាន​លួច​យក​ដោយ​ខុសច្បាប់​នូវ​ការណ៍សម្ងាត់​រសើប​និង​ព័ត៌មាន​ឯកជន​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ដទៃទៀត ​។ ​មិនថា ​ព្រឹត្តិការណ៍"PRISM"​ឬ​ក៏​រឿង​អាស្រូវ​ស្តីពី​"អាមេរិក​លួចស្តាប់​សម្ព័ន្ធមិត្ត"​ដែល​ត្រូវបាន​លាតត្រដាង​ដោយ​ប្រព័ន្ធ​សារព័ត៌មាន​នៃ​ប្រទេស​ដាណឺម៉ាក​ក្នុង​រយៈ​ពេល​មុននេះ​មិនជា​យូរប៉ុន្មាន​ក្តី ​សុទ្ធតែ​ធ្វើឱ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​យល់ដឹង​យ៉ាងច្បាស់​ថា ​អាមេរិក​ទើប​ជា​អ្នកបំផ្លាញ​ដ៏​ធំបំផុត​ដល់​សន្តិសុខ​លើ​បណ្តាញ​អ៊ីនធឺណេត​នៅ​ទូទាំង​ពិភព​លោក​ហ្នឹង​ឯង ​។​

    ក្រុមហ៊ុន​សន្តិសុខ​លើ​បណ្តាញអ៊ីនធឺណេត​ដ៏​ល្បីឈ្មោះមួយ​របស់​ប្រទេសចិន​បាន​ចង្អុល​បង្ហាញ​ក្នុង​របាយការណ៍​ថា ​អង្គការ​អេភីធី-ស៊ី-៣៩ ​ដែលជា​អង្គការ​វាយប្រហារ​តាម​បណ្តាញ​អ៊ីនធឺណេត​របស់​អង្គការ ​CIA ​អាមេរិក​ធ្លាប់​ជ្រាប​ចូល​និង​វាយ​ប្រហារ​តាម​បណ្តាញ​អ៊ីនធឺណេត​អស់រយៈពេល ​១១ ​ឆ្នាំ​ចំពោះ​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​អាកាសចរណ៍​និង​អវកាស ​ឧស្សាហកម្ម​ប្រេងកាត ​ក្រុមហ៊ុន​បណ្តាញអ៊ីនធឺណេត​ធំៗ​របស់​ប្រទេស​ចិន​និង​ បណ្តាញ​អ៊ីនធឺណេត​នៃ​ស្ថាប័ន​រដ្ឋាភិបាល​ចិន​ជាដើម ​ដែល​បាន​បំផ្លិច​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​និង​សេដ្ឋកិច្ច​របស់​ប្រទេសចិន ​។​

    ប្រការ​ដែល​គួរឱ្យ​ប្រុងប្រយ័ត្ន​ទៀត​គឺ ​ក្នុងប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​អង្គការណាតូ​ដែល​ដឹក​នាំ​ដោយ​អាមេរិក​បាន​ចាត់ទុក​យ៉ាងច្បាស់​ថា ​បណ្តាញអ៊ីនធឺណេត​ជា​សមរភូមិថ្មី ​ហើយ​បាន​ជំរុញ​ជាបន្តបន្ទាប់​នូវ​ការ​ដាក់ពង្រាយ​ការ​ប្រយុទ្ធ​យោធា​តាមបណ្តាញអ៊ីនធឺ​ណេត ​។ ​ប្រការ​នេះ​បាន​បង្កើន​ហានិភ័យ​នៃ​ការ​កើត​មាន​ជម្លោះ​និង​ការ​ប៉ះទង្គិច​តាម​បណ្តាញ​អ៊ីន​ធឺណេត​រវាង​ប្រទេស​និង​ប្រទេស​ព្រមទាំង​បាន​បង្ក​ជា​ការគំរាមកំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​ពិភពលោក​ផងដែរ ​។​

    ប្រទេសចិន​បាន​លើកឡើង​ជាផ្លូវការ​នូវ​«គំនិតផ្តួចផ្តើម​ស្តីពី​សនិ្តសុខ​ទិន្នន័យ​ជាសកល»​កាល​ពី​ឆ្នាំ​ ២០២០ ​ដោយ​ផ្តួចផ្តើម​ការបង្កើត​ក្បួនច្បាប់​អភិបាលកិច្ច​ក្នុង​លំហបណ្តាញ​អ៊ីនធឺ​ណេត​ប្រកប​ដោយ​សន្តិភាព​ សន្តិសុខ ​ភាពបើកទូលាយ ​កិច្ចសហប្រតិបត្តិការ​និង​មាន​របៀប​រៀបរយ​ដែល​ទទួល​បាន​ការឆ្លើយតប​យ៉ាងសកម្ម​ពី​បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍​ជា​ច្រើន ​ប៉ុន្តែ​ប្រទេស​លោកខាងលិច​បែរជា​មានភាព​ព្រងើយ​កន្តើយ​ចំពោះ​ការ​នេះ ​។ ​មូលហេតុ​មិន​សូវ​ពិបាក​យល់ទេ ​ដោយសារ​ពួកគេ​ព្រួយបារម្ភ​បាត់​បង់​ឋានៈ​អនុត្តរភាព​របស់​ខ្លួន​លើ​បណ្តាញ​អ៊ីនធឺណេត ​។​

    សហរដ្ឋអាមេរិក​បាន​ប្រមូលគ្នីគ្នា​សម្ព័ន្ធមិត្ត​លោកខាងលិច​ដើម្បី​ប្រឌិត​ពាក្យភូតកុហក​អ្វី​ដែល​ហៅថា ​"ពួក ​Hacker ​ចិន" ​ប៉ុន្តែ​ពាក្យភូតកុហក​នេះ​នឹង​ធ្វើឱ្យ​ពិភពលោក​ឃើញច្បាស់​ថែម​មួយ​កម្រិត​ទៀត​ថា ​តើពួកគេ​បានប្រើ​កលល្បិច​គ្រប់បែបយ៉ាង​ដូចម្តេច​ដើម្បី​រក្សា​និង​ពង្រឹង​ឋានៈ​អនុត្តរភាព​របស់ខ្លួន​លើ​បណ្តាញអ៊ីនធឺណេត ​ក៏ដូចជា​បាន​ប្រព្រឹត្តិ​អំពើ​អាក្រក់​យ៉ាង​ដូច​ម្តេច ​៕​

#CCFRComment#បទវិភាគ៖សហរដ្ឋអាមេរិកទើបជាបាតដៃខ្មៅពីក្រោយដ៏ធំបំផុតក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណេតនិងជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខលើបណ្តាញអ៊ីនធឺណេតនៅទូទាំងពិភពលោកហ្នឹងឯង_fororder_0722柬评图片2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស