王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេស​ចិន៖​ប្រទេសចិននិងសហរដ្ឋអាមេរិកមានទំនួលខុសត្រូវរួមលើវិស័យ​ ​បម្រែបម្រួលអាកាសធាតុ

2021-07-22 14:13:12 cri

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំដែល​បើក​ធ្វើ​នៅ​ថ្ងៃទី ២១ ខែកក្កដា លោក​ Zhao Lijian​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែងថា  ​ប្រទេសចិន​និង​សហរដ្ឋអាមេរិក​ធ្វើ​ជា​ប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត​និងជា​ប្រទេសអភិវឌ្ឍន៍​ធំបំផុត​នៅលើពិភពលោក​មានទំនួលខុសត្រូវរួមលើវិស័យ ​បម្រែបម្រួលអាកាសធាតុ ត្រូវ​បង្តើន​ការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត ដើម្បី​ដើរតួនាទីជា​គំរូ​លើ​ផ្ទៃអន្តរជាតិ ។ 

លោក​ Zhao Lijian​ បាន​គូសបញ្ជាក់​ថា ​ភាគី​អាមេរិក​​មិនអាច​ជ្រៀតជ្រែកតាម​ទំនើង​ចិត្ត​នូវ​កិច្ចការផ្ទៃក្នុងរបស់ប្រទេស​ចិននិង​ប៉ះពាល់ដល់ផលប្រយោជន៍របស់​ប្រទេស​ចិនផង​​​ទាមទារ​ឱ្យ​ប្រទេស​ចិន​ផ្តល់ការយល់ដឹងនិងការគាំទ្រក្នុងកិច្ចការទ្វេភាគីនិងកិច្ចការ​ពិភពលោកផង​ ។ ភាគីអាមេរិក​ត្រូវ​បង្កើត​​លក្ខខណ្ឌអំណោយផលសម្រាប់​ការសម្របសម្រួល​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិននិងអាមេរិកក្នុងវិស័យសំខាន់ៗ ។ 

តាម​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធសារព័ត៌មាន​បាន​ឱ្យ​ដឹងថា លោក Kerry ប្រេសិតពិសេសផ្នែក​បញ្ហា​បម្រែបម្រួលអាកាសធាតុរបស់​អាមេរិក​​បាន​អំពាវនាវ​ឱ្យ​ចិននិងអាមេរិក​ធ្វើ​កិច្ច​សហប្រតិបត្តិការ​​លើ​វិស័យ​​បម្រែបម្រួលអាកាសធាតុ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស