王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដើម្បីសម្តែងគារវកិច្ចចំពោះអត្តពលិកកីឡាអូឡាំពិក

2021-07-22 11:13:17 cri

      ថ្ងៃទី ​២១ ​ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក ​Guterres អគ្គលេខាធិការអង្គការ​សហប្រជាជាតិបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដើម្បីសម្តែងគារវកិច្ចចំពោះអត្តពលិកកីឡាអូឡាំពិកទូទាំងពិភពលោក​ ​ព្រមនិង​ថ្លែងអំណរគុណចំពោះ​ប្រទេសជប៉ុនដែលជា​ប្រទេស​ម្ចាស់ផ្ទះ​នៃការប្រកួតកីឡាអូឡាពិកលើកនេះ។

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដើម្បីសម្តែងគារវកិច្ចចំពោះអត្តពលិកកីឡាអូឡាំពិក_fororder_1

      លោក​ Guterres បានលើកឡើងថា ​ស្មារតីកីឡាអូឡាំពិកបានបង្ហាញពីលក្ខណៈ ល្អបំផុត​របស់មនុស្សជាតិ​ ពោលគឺ​ស្មារតីសាមគ្គីភាពនិង​ស្មារតីក្រុម ​ទេពកោសលនិង​បរិយាប័ន្ន។ ​ការប្រកួតកីឡាអូឡាំពិកបាន​លើកទឹកចិត្ត​និង​រួមសាមគ្គីប្រជាជននៅទូទាំង​ពិភពលោក​​ក្នុង​សម័យកាល​រង្គ្រោះរង្គើរ។ ​លោកបន្តថា​ ​ទូទាំងពិភពលោកបានកាន់​ទុ​​ក្ខ​ចំពោះ​​មនុស្ស​ដែលស្លាប់បាត់បង់ជីវិតក្នុងវិបត្តិកូវីដ ១៩ ​កីឡាករកីឡាការិនីគ្រប់រូបដែល​ចូលរួម​ការប្រកួត​កីឡាអូឡាំពិកក្រុងតូក្យូសុទ្ធតែបានពុះពារឧបសគ្គច្រើនលើសលប់ ​ដែលបាន​បង្ហាញពី​ការ​ប្តេជ្ញាចិត្ត​ដ៏មុតមាំរបស់ពួកគេ។

      សូមបញ្ជាក់ថា​ ​នៅថ្ងៃដដែល​ ​កិច្ចប្រជុំ​ពេញអង្គលើក​ទី​ ​១៣៨ នៃគណកម្មាធិការកីឡា​អូឡាំពិកអន្តរជាតិ​បាន​បើកធ្វើនៅក្រុង​តូក្យូដោយប្រកាសថា​​ទីក្រុង​ដែលរៀបចំ​ការប្រកួត​កីឡាអូឡាំពិករដូវក្តៅ​ឆ្នាំ​២០៣២គឺ​ក្រុង Brisbane ប្រទេសអូស្ត្រាលី៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស