ចាប់ពីថ្ងៃទី ១៧ ខែកក្កដា រៀងមក ខេត្ត Henan ប្រទេសចិនបន្តធ្លាក់ភ្លៀងយ៉ាងខ្លាំងក្នុងក្របខ័ណ្ឌធំ តំបន់ជាច្រើនដូចជាក្រុងZhengzhou ដែលជាទីរួមខេត្ត បានធ្លាក់ភ្លៀងខ្លាំងខុសពីធម្មតា សម្រាប់ចំនួនទឹកភ្លៀងក្នុងមួយថ្ងៃបានកើនដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រកំណត់ត្រាអាកាសធាតុនៃតំបន់។
កន្លែងមួយរងគ្រោះ គ្រប់ទិសទីរួមគ្នាជួយសង្គ្រោះ ។ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយទឹកជំនន់ក្នុងក្រុងZhengzhou កងទ័ពរំដោះប្រជាជនចិនបានបន្ថែមបញ្ជូនកងកម្លាំងទៅជួយសង្គ្រោះនៅខេត្ត Henan ។ ស្ថាប័នគ្រប់គ្រងកិច្ចការបន្ទាន់បានបញ្ជូនក្រុមសង្គ្រោះជំនាញលើផ្ទៃទឹកនៃខេត្តជិតខាងចំនួន ៧ ដើម្បីជួយសង្គ្រោះទឹកជំនន់។ ក្រសួងហិរញ្ញវត្ថុចិនបានបើកថវិការជាតិពិសេសចំនួន ១០០ លានយាន់ប្រាក់ចិនជាបន្ទាន់ ដើម្បីឧបត្ថមការងារជួយសង្គ្រោះទឹកជំនន់នៅខេត្ត Henan ។
គិតត្រឹមពេលនេះ ភាពអាសន្ននៅទំនប់ទឹកChangzhuang ត្រូវបានគ្រប់គ្រងយ៉ាងល្អ។ សម្ភារៈសង្គ្រោះដែលគ្រប់មជ្ឈដ្ឋានចិនបានបរិច្ចាគជូនក៏ត្រូវដឹកជញ្ជូនទៅដល់តំបន់រងគ្រោះផងដែរ។ តំណាងសហគ្រាសនិងបុគ្គលជាច្រើនបានទៅដល់ខេត្ត Henan ដើម្បីចូលរួមធ្វើការជួយសង្គ្រោះ អ្នកប្រើអ៊ីនធើណេតចិនបាននិងកំពុងបរិច្ចាគទឹកប្រាក់តាមរយៈគណនីសប្បុរសធម៌ពិសេស ជនរងគ្រោះអាចទទួលបានអាហារបរិភោគនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដោយឥតគិតថ្លៃ។ល។