邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ2022 នឹងជាព្រឹត្តិការណ៍អូឡាំពិកប្រកបដោយភាពសាមញ្ញ សន្តិសុខ និងភាពអស្ចារ្យ

2021-07-21 15:19:08

      កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​ធ្វើនៅ​ទីក្រុងតូក្យូ​នៅ​ថ្ងៃទី២១ ខែកក្កដា​នេះ។ ​​ ​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវ​រងា​​ប៉េកាំង​ឆ្នាំ ២០២២ ​​បាន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​​ការងារ​ត្រៀម​រៀបចំចុងក្រោយ​បំផុត​​ ដោយ​បាន​បញ្ជាក់ថា ​នឹង​ផ្តល់​ជូនពិភពលោក​​នូវ ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដ៏​ឱឡារិក​ប្រកប​ដោយ​​ភាពសាមញ្ញ​ សន្តិសុខ និង​​ភាពអស្ចារ្យ​។

      លោក Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​កោតសរសើរ​​ពី​​ការងារ​រៀបចំ​ទាំងឡាយ​នៃ​ភាគីប៉េកាំង​ ​ដោយ​​​យល់ឃើញថា  ​​ទស្សនទាន​ស្តីពី​​ជំរុញ​ឱ្យ​ប្រជាជន​ចំនួន​ ៣០០ ​លាន​នាក់​ចូលរួម​លេងកីឡា​ទឹកកក​​នឹង​ក្លាយជា​​និមិត្ត​សញ្ញា​ នៃ​វិញ្ញាសា​កីឡា​រដូវរងា​នៃ​ពិភពលោក។

      នៅថ្ងៃទី ២៣ ខែ​កក្កដា ខាង​មុខនេះ ​ការប្រកួត​កីឡា​អូឡាំពិកតូក្យូ​ដែល​បាន​ត្រូវ​ពន្យារ​​ពេល​មួយឆ្នាំ នឹង​សម្ពោធបើក​ជា​ផ្លូវការ ​ចាំដល់​ថ្ងៃទី ៤ ខែ​កុម្ភៈ ឆ្នាំ ២០២២ ​ការប្រកួត​កីឡា​​អូឡាំពិក​ប៉េកាំង​ក៏នឹង​សម្ពោធ​បើក​ផងដែរ​។

      តាម​ការ​ឧទ្ទេសនាម​​បាន​ឱ្យដឹងថា  ​​កាលពី​ខែ​កុម្ភៈ​និង​ខែ​មេសា​ឆ្នាំ២០២១នេះ  ការប្រកួត​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង​ បាន​សាកល្ប​ប្រកួត​កីឡា​ទឹកកក​ដោយ​គាប់ប្រសើរ។ ​នៅ​ខែកញ្ញា​​និង​ខែ​ធ្នូ​ខាង​មុខនេះ ​នឹង​ធ្វើ​ការប្រកួត​សាកល្បង​អន្តរជាតិ​ចំនួន ១០ ប្រភេទ​តាម​កាលៈទេសៈ​។ ​សហគ្រាស​ដែល​ចូលរួម​ផ្តល់​ឧបត្ថម​ពាណិជ្ជកម្ម​បាន​កើនដល់ ៤៥ សហគ្រាស  ​​អ្នកស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ដែល​​មកពី​ទូទាំង​ពិភពលោក​​បាន​​​លើសពី ១១២ ​ម៉ឺននាក់។

      គណៈកម្មាធិការ​រៀបចំ​​ Beijing2022  បាន​រួម​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​និង​ អង្គការ​សុខភាព​ពិភពលោក ​​បង្កើត​​ក្រុមការងារ​ពិសេស​នៃ​ការបង្កា​និង​គ្រប់គ្រង​ជំងឺ​ឆ្លង ​ដើម្បី​​ធានា​បាន​យ៉ាង​​ល្អ​នូវ​​សុវត្ថិភាព ​និង​សុខភាព​​​របស់​មនុស្សគ្រប់រូប​ដែលចូលរួម​ព្រឹត្តិការណ៍​​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស