郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បើសិនជាការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩មិនអាចប្រព្រឹតិ្តទៅដោយសមភាព នោះវាដូចជាគ្មានអត្ថន័យទាល់តែសោះ

2021-07-21 10:22:12 cri

      នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លេខាធិការដ្ឋាន​នៃ​អង្គការសុខភាពពិភពលោក​បាន​លើក​ឡើង​ផែនការការងារតាមដាន​​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩​ក្នុង​ដំណាក់​កាល​ទីពីរ ដែល​បាន​ផ្ទុយ​នឹង​គោលជំហរ​របស់​ប្រទេស​ចិន​និង​ប្រទេស​ជាច្រើនក្នុង​បញ្ហា​តាម​ដាន​​រក​ប្រភពដើ​មនៃ​វីរុស​កូវីដ១៩ ។ បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន​៥៥ បាន​ផ្ញើ​សារលិខិត​ជូន​អគ្គនាយក​អង្គការ​សុខភាពពិភពលោក ដើម្បីអំពាវនាវ​ឱ្យ​ប្រកាន់​ខ្ជាប់​ការ​តាមដាន​រក​ប្រភពដើមនៃ​វីរុស​ដោយ​វិទ្យាសាស្ត្រ​ ហើយ​ប្រឆាំង​ការ​លេង​ល្បែង​នយោបាយ​ ។

      ប្រទេស​ចិន​បាន​រាយ​ការណ៍​ពី​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ១៩​ជូន​ចំពោះអង្គការ​សុខភាពពិភពលោកមុន​គេបង្អស់ បាន​កាន់​អាកប្បកិរិយា​បើកចំហ​និង​មាន​តម្លាភាព​ជាប់​រហូត​ក្នុង​បញ្ហា​តាមដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ១៩ ហើយ​បាន​អញ្ជើញ​អ្នក​ជំនាញនៃ​អង្គការសុខភាព​ពិភពលោក​ទៅប្រទេស​ចិន​ពីរលើក​ដើម្បីធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​តាម​ដាន​រក​ប្រភពដើម​នៃ​វីរុស​ ។ កាល​ពីថ្ងៃទី​៣០ ខែ​មីនា​ ក្រុម​ពិនិត្យអង្កេត​ចម្រុះ​របស់​អង្គការ​សុខភាពពិភពលោក​និងប្រទេស​ចិន​បាន​ចេញ​ផ្សាយ​របាយការណ៍​ជា​ផ្លូវ​ការ ដោយ​បាន​បង្ហាញថា វីរុស​កូវីដ​១៩​ “គ្មាន​លទ្ធភាព” ធ្លាយ​ចេញពីបន្ទប់​ពិសោធន៍របស់​ចិន​នោះទេ ។

      ក្នុង​នាម​ជា​ “ប្រទេសទទួល​បរាជ័យ​ធ្ងន់​ធ្ងរ​បំផុត​នៅលើ​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ” ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​អាមេរិក​មាន​ការ​ចោទ​ជា​មន្ទិល​សង្ស័យ​ច្រើន​បំផុត​ បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ និង​ករណីស្លាប់​ច្រើន​ជាង​គេ​ ដូច្នេះ គួរតែ​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​ការងារតាមដាន​​រក​ប្រភពដើម​នៃ​វីរុស​ក្នុង​ដំណាក់កាល​​ក្រោយ​ ។

      កាល​ពីខែ​មិនា​ ឆ្នាំ​២០២០ លោក Robert Redfield អតិត​ប្រធាន​នៃមជ្ឈមណ្ឌល​បង្ការ​និង​គ្រប់​គ្រង​​ជំងឺ​ឆ្លងរបស់​អាមេរិក​ធ្លាប់​ទទួល​ស្គាល់​ថា ក្នុងចំណោម​​ករណី​ស្លាប់​នៅ​រដូវកើត​ជំងឺ​គ្រុន​ផ្តាសាយដែល​ចាប់​ផ្តើម​ពីខែ​កញ្ញា​ឆ្នាំ​២០១៩ តាម​ពិត​ទៅ ជំងឺ​ដែល​មាន​ករណីមួយ​ចំនួន​បាន​ឆ្លង គឺ​ជំងឺកូវីដ​១៩​ ។ វិទ្យាស្ថាន​​ជាតិ​សុខាភិបាល​របស់អាមេរិក​បាន​ចេញផ្សាយ​របាយការន៍​សិក្សា​ស្រាវ​ជ្រាវ​មួយ​ច្បាប់​នៅខែ​មិថុនាឆ្នាំនេះ​បាន​ឱ្យ​ដឹង​ថា ចាប់ពីខែ​ធ្នូឆ្នាំ​២០១៩​មក​ម្ល៉េះ វីរុស​កូវីដ​១៩​ក៏​បាន​ចាប់​ផ្តើមរីក​រាល​ដាល​​នៅអាមេរិក​រួច​ហើយ​ ។ បើ​សិន​ជា​អាមេរិក​សម្គាល់​ឃើញ​ថា ខ្លួនបាន​​កាន់​អាកប្បកិរិយា​បើក​ចំហ​​និងមាន​​តម្លាភាព​ដូច​ប្រទេសចិន​​អ៊ីចឹង នោះ​គួរតែ​បើក​ចំហ​បន្ទប់​ពិសោធន៍Fort Detrick ឱ្យ​អ្នក​ជំនាញ​អន្តរជាតិ​ចូល​ទៅ​ធ្វើ​ការស៊ើបអង្កេត​និង​​សិក្សា​ស្រាវជ្រាវ ។

      ជាង​នេះ​ទៅទៀត ក្នុង​បន្ទប់​ពិសោធន៍​ជីវសាស្ត្រ​របស់​អាមេរិក​ចំនួន​ជាង​២០០​កន្លែងដែល​ពាសពេញ​នៅទូទាំង​ពិភពលោក​ទាំង​មូល​ តើ​មាន​ការ​សម្ងាត់​អ្វី​ខ្លះ​ដែល​មិន​អាច​បើក​ចំហ ?

      ប្រឈម​នឹង​បញ្ហា​ចោទជា​មន្ទិល​សង្ស័យ​ជាច្រើន​ក្នុង​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​របស់​អាមេរិក​ មាន​ប្រទេស​កាន់​តែ​ច្រើន​ឡើង​ៗបាន​អំពាវនាវ​ថា ប្រទេស​ដែល​ត្រូវ​ទទួល​ការ​ស៊ើប​អង្កេត​អំពី​​ការតាមដាន​​រក​ប្រភពដើម​នៃ​វីរុស​បំផុត​ គឺ​អាមេរិក​ហ្នឹង​ឯង ។ អត្ថបទ​របស់​កាសែត «The Korea Times» របស់​កូរ៉េ​ខាង​ត្បូងបាន​វែក​ញែក​ថា បើសិន​ជា​មាន​ការ​ចាំបាច់​ត្រូវ​បំផុស​​ការ​ងារតាមដាន​​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩​ជាសកល​ នោះ​អាមេរិក​គួរតែ​ទទួល​ការ​ស៊ើបអង្កេត​ជា​សំខាន់​ ។ កាសែត« Rebelión »របស់​ប្រទេស​អេស្ប៉ាញបាន​ចេញផ្សាយ​អត្ថបទដោយ​បាន​​លើក​ឡើង​ថា អាមេរិក​នៅមិន​ទាន់បំភ្លឺ​និង​ពន្យល់អំ​ពីទង្វើ​គួរ​ឱ្យ​សង្ស័យ​ជាច្រើននៅឡើយ ​ មាន​តែ​បំភ្លឺពីការ​ពិត​នៃ​​បញ្ហា​ចោទ​ជា​មន្ទិល​សង្ស័យ​ទាំង​នេះ នោះទើប​អាច​រកបាន​នូវ​​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩​ ។

      បើសិន​ជា​ក្នុង​បញ្ហា​តាមដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩ ប្រទេស​ចិន​យល់​ព្រម​​ទទួល​ការស៊ើបអង្កេត​ តែ​អាមេរិក​មិនព្រម​ធ្វើ​ការស៊ើប​អង្កេត​ នោះ​តើការ​សិក្សា​ស្រាវ​ជ្រាវ​បែបនេះ​មាន​ស្មារតី​វិទ្យាសាស្ត្រ​អ្វីខ្លះ  ? បើសិន​ជា​ការងារ​តាមដាន​រក​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩​មិន​អាច​ប្រព្រឹតិ្ត​ទៅ​ប្រកប​ដោយ​សមភាព​ នោះវាដូចជា​​គ្មាន​អត្ថន័យទាល់​តែ​សោះ ​៕

#CCFR Comment#បទវិភាគ៖បើសិនជាការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩មិនអាចប្រព្រឹតិ្តទៅដោយសមភាព  នោះវាដូចជាគ្មានអត្ថន័យទាល់តែសោះ_fororder_07211

#CCFR Comment#បទវិភាគ៖បើសិនជាការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩មិនអាចប្រព្រឹតិ្តទៅដោយសមភាព  នោះវាដូចជាគ្មានអត្ថន័យទាល់តែសោះ_fororder_07212

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស