王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគី​ចិន​ឆ្លើយតប​ចំពោះ​ករណី​ដែល​អ្នកវិទ្យាសាស្ត្ររបស់​ប្រទេស​នានាបាន​ឈាន​ដល់​《គោលការណ៍ណែនាំក្រុង Tianjin ​នៃ​ក្រមប្រតិបត្តិផ្នែក​​​​​សុវត្ថិភាព​ជីវ​សាស្ត្រ​របស់​អ្នកវិទ្យាសាស្ត្រ》ថា វា​ជា​សមិទ្ធិផល​ថ្មី​បំផុត​ក្នុងការ​ជំរុញ​​ការ​សិក្សា​​​​ស្រាវជ្រាវ​ជីវសាស្ត្រប្រកប​ដោយ​ការទទួលខុសត្រូវ

2021-07-21 15:11:32 cri

 ​ថ្មីៗកន្លងទៅ​នេះ បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​អន្ដរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងសេចក្តី​ថ្លែង​ការណ៍ថា ត្រួត​ពិនិត្យរួច​រាល់​​​《គោលការណ៍ណែនាំក្រុង Tianjin ​នៃ​ក្រម​ប្រតិបត្តិ​ផ្នែក​​​​សុវត្ថិភាព​ជីវ​សាស្ត្រ​របស់​អ្នកវិទ្យាសាស្ត្រ》ដែលអ្នកវិទ្យាសាស្ត្ររបស់​ប្រទេស​នានាបាន​ឈាន​ដល់​ក្រោម​ការដឹកនាំ​​ដោយ​សកលវិទ្យាល័យក្រុង​ Tianjin​ ​ប្រទេសចិននិងសកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក​ ។ 

​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំដែល​បើក​ធ្វើ​នៅ​ថ្ងៃទី ២០ ខែកក្កដាលោក​ Zhao Lijian​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែងថា 《គោលការណ៍ណែនាំក្រុង Tianjin》​ផ្តួចផ្តើម​​​ការ​សិក្សា​​​​ស្រាវជ្រាវ​ជីវសាស្ត្រប្រកប​ដោយ​ការទទួលខុសត្រូវ និង​លើក​ទឹក​ចិត្ត​រដ្ឋាភិបាលរបស់​ប្រទេស​នានា​និងស្ថាប័នសិក្សា​ស្រាវជ្រាវវិទ្យាសាស្ត្រ​ឱ្យ​ពង្រឹង​​​ការត្រួតពិនិត្យ​​​និងការគ្រប់គ្រង​លើ​ខ្លួនឯង​ ដើម្បីជំរុញ​ឱ្យ​វិទ្យាសាស្ត្រជីវវិទ្យា​ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ទន្ទឹមនឹងនេះ ​ចៀសវាងនូវ​ការ​ប្រើប្រាស់ផ្តេស​ផ្តាស​ផងដែរ​​​បំ​​ពាន​របស់វា ។ នេះ​ជា​សមិទ្ធិផល​ថ្មី​បំផុត​ក្នុង​ការ​ជំរុញ​​ការ​សិក្សា​​​​ស្រាវជ្រាវ​ជីវសាស្ត្រប្រកប​ដោយ​ការទទួលខុសត្រូវ វា​សមស្របនឹង​ផលប្រយោជន៍រួម​របស់សហគមន៍អន្តរជាតិ ។ ប្រទេស​ចិន​នឹង​បន្ត​ប្រកាន់ខ្ជាប់នូវ​គំនិតសហគមន៍រួម​វាសនាតែមួយរបស់មនុស្សជាតិ រួមសហការ​ជាមួយ​សហគមន៍អន្តរជាតិ បន្ត​លើកកម្ពស់​កម្រិត​​​​​សុវត្ថិភាព​ជីវ​សាស្ត្រ​ទូទាំងពិភពលោក ដើម្បី​ជំរុញ​​​​​​សុវត្ថិភាពជាទូទៅ​​និង​ការអភិវឌ្ឍ​រួមគ្នា​ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស