王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ច​ប្រជុំ​​​ពិភាក្សា​​​វិ​និ​​យោគនិង​ពាណិជ្ជកម្ម​ចិន​អន្តរជាតិ​លើកទី ២១ នឹង​​រៀបចំធ្វើ​នៅ​ខែកញ្ញា​ឆ្នាំ ២០២១

2021-07-21 15:24:51 cri

​​​កិច្ច​ប្រជុំ​​​​​​ពិភាក្សាវិនិយោគពាណិជ្ជកម្មចិននិងអន្ដរជាតិលើកទី ២១នឹង​​រៀបចំធ្វើ​ចាប់ពី​ថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ​ខែកញ្ញា ឆ្នាំ ២០២១ នៅ​ក្រុង​ Xiamen ខេត្ត Fujian ប្រទេស​ចិន ។

តាម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឧទ្ទេសនាម​កាលពី​ថ្ងៃទី ២០ ខែកក្កដា​ថា ដោយផ្អែកលើ​បច្ចេកវិទ្យាព័ត៌មាន កិច្ចប្រជុំ​លើកនេះ​នឹងផ្តល់សេវាដាក់​តាំង​បង្ហាញគម្រោងនិងសេវា​ផ្គូរផ្គងនិងពិភាក្សាអន្តរ​តំបន់រយៈពេល ៣៦៥ ថ្ងៃ ។ តាម​ការ​ប៉ាន់​ប្រមាណ​នឹង​​មានក្រុមហ៊ុនជាង ៥០០០ និងអតិថិជនជាង ១០ ម៉ឺងនាក់​ដែល​មកពីប្រទេស​និង​តំបន់​ជាង ​១២០ ​​​នឹង​ចូលរួម​ក្នុង​​​​ពិព័រណ៍លើក​នេះតាម​អនឡែនឬ​នៅ​នឹង​កន្លែង​ ។​ ឆ្នាំ ២០២១  ​យើង​សំខាន់នឹងអញ្ជើញអតិថិជនមក​ពីបណ្តាប្រទេសតាមបណ្តោយខ្សែក្រវ៉ាត់និងផ្លូវនិងបណ្តាប្រទេសជាសមាជិក​នៃកិច្ចព្រមព្រៀងភាពជា​ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ក្នុងតំបន់ ។ សកម្មភាពនៃ​កិច្ចប្រជុំ​លើក​នេះ​មាន​ខ្លឹមសារដ៏​សម្បូរបែប​ ដែល​នឹងជំរុញ​​ការ​ស្តារ​ឡើងវិញនិងកំណើនសេដ្ឋកិច្ចពិភពលោក ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស