孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា មានប្រទេសចំនួន៥៥បានផ្ញើសារលិខិតជូនអង្គការសុខភាពពិភពលោកដើម្បីប្រឆាំងនឹងការធ្វើនយោបាយធូបនីយកម្មលើការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩

2021-07-21 10:45:06

ថ្ងៃទី២០​​  ខែកក្កដា​​  លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា  គិតរហូតដល់ថ្ងៃដដែល  មានប្រទេសចំនួន៥៥បានផ្ញើសារលិខិតជូនឱ្យលោកTedros​​   អគ្គនាយកអង្គការសុខភាពពិភពលោកដើម្បីប្រឆាំងនឹងការធ្វើនយោបាយធូបនីយកម្មលើការស្វែងរកប្រភពដើមនៃវីរុស។

ថ្ងៃទី ១៦ ខែកក្កដា   អង្គការសុខភាពពិភពលោកបានជូនដំណឹងដល់រដ្ឋសមាជិកអំពី ផែនការស្វែងរកប្រភពដើមនៃវីរុសក្នុងដំណាក់កាលទី២។នៅក្នុងសន្និសីទសារព័ត៌មាននេះ​   ប្រទេសកម្ពុជា  រុស្ស៊ី  បេឡារុស  ប៉ាគីស្ថាន និងប្រទេសជាច្រើនផ្សេងទៀតបានបញ្ចេញនូវសំឡេងយុត្តិធម៌ដោយសង្កត់ធ្ងន់ថា  ការស្វែងរកប្រភពដើមនៃវីរុសគឺជាកិច្ចការវិទ្យាសាស្ត្រ   មិនអាចធ្វើនយោបាយធូបនីយកម្មនោះទេ។របាយការណ៍ស្រាវជ្រាវរួម រវាងចិននិងអង្គការសុខភាពពិភពលោកដែលចេញដោយអង្គការសុខភាពពិភពលោកគួរតែទទួលបានការគាំពារ ។

លោកZhao Lijianបានថ្លែងថា   រឿងនេះបានឆ្លុះបញ្ជាំងយ៉ាងពេញលេញនូវយុត្តិធម៌និងការគាំទ្ររបស់សហគមន៍អន្តរជាតិ។ភាគីពាក់ព័ន្ធគួរតែបញ្ឈប់នូវការបំផ្លាញដោយចេតនានូវកិច្ចសហប្រតិបត្តិការអន្តជាតិផ្នែកសិក្សាស្រាវជ្រាវអំពីការស្វែងរកប្រភពដើមនៃវីរុស ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាខាងវិទ្យាសាស្ត្រប្រកបដោយការទទួលខុសត្រូវ   និងរួមជាមួយសហគមន៍អន្តរជាតិដើម្បីចូលរួមចំណែកក្នុងការយកឈ្នះ​លើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងថែរក្សាសុខភាពនិងសុខុមាលភាពរបស់មនុស្សជាតិ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស