孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថ្លែងថា វីរុសបំប្លែងខ្លួនDeltaនឹងក្លាយជាវីរុសរាលដាលខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ

2021-07-21 19:27:53

 

យោងតាមការវិភាគនៃរបាយការណ៍ប្រចាំសប្តាហ៍ស្តីពីការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោករបស់អង្គការសុខភាពពិភពលោកដែលចេញផ្សាយកាលពីថ្ងៃទី២០  ខែកក្កដាបានបង្ហាញថា​ តាមការប៉ាន់ប្រមាណថា  វីរុសបំប្លែងខ្លួនDeltaនឹងក្លាយជាវីរុសរាលដាលជាខ្លាំងនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

គិតត្រឹមថ្ងៃទី២០ ​ខែកក្កដា​​វេទិកា“គំនិតផ្តួចផ្តើមនៃការចែករំលែកទិន្នន័យគ្រុណផ្តាសាយធំពិភពលោក”ទទួលបានលំដាប់ហ្សែនវីរុសកូវីដ១៩ចំនួន២៤១ម៉ឺន  ក្នុងនោះ​​ប្រហែល៧ភាគរយត្រូវបានបញ្ជាក់ថាជាវីរុសបំប្លែងខ្លួនDelta  ហើយក្នុងរយៈពេលជិត៤សប្តាហ៍កន្លងមកនេះ  ជាង៧៥ភាគរយនៃសំណាកដែលបានប្រគល់ដោយប្រទរសជាច្រើននៅលើពិភពលោកគឺជាវីរុសបំប្លែងខ្លួនDelta។

ទិន្នន័យបានបង្ហាញថា ​សប្តាហ៍មុន​ ករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅទូទាំងពិភពលោកមានចំនួន៣៤០ម៉ឺនករណី។ចំនួនករណីឆ្លងថ្មីប្រទេសដែលឈរនៅលេខរៀង៥ខាងមុខគឺជាប្រទេសឥណ្ឌូណេស៊ី​ អង់គ្លេស​ ប៊្រេស៊ីល  ឥណ្ឌា​ និងសហរដ្ឋអាមេរិក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស