邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅ«សុន្ទរកថារបស់លោក Xi Jinping ថ្លែងក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន» បានចេញផ្សាយជាពហុភាសា

2021-07-20 18:16:30

      ​សៀវភៅ «សុន្ទរកថារបស់​លោក Xi Jinping ​​ថ្លែងក្នុង​មហាសន្និបាត​អបអរ​សាទរ​ខួប ១០០ ឆ្នាំ​នៃការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន» ​ជា​ ៦ ភាសា ​រួម​ទាំង ភាសា​រុស្ស៊ី ​​បារាំង ​​អេស្ប៉ាញ ​​អារ៉ាប់ ​​​ជប៉ុន ​​អាល្លឺម៉ង់  ​ដែល​បកប្រែ​ដោយ​វិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​និង​ឯកសារ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​​បាន​ចេញ​ផ្សាយ​ជាផ្លូវការ​នា​​ពេល​ថ្មីៗនេះ ​​ដោយ​ទីភ្នាក់ងារ​​បោះ​ពុម្ព​ផ្សាយ បកប្រែនិងនិពន្ធ​​សៀវសៅ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន។

      សូមបញ្ជាក់ថា  ​ការ​ចេញផ្សាយ​នៃ​សៀវភៅ​អំពី​សុន្ទរកថា​សំខាន់​ៗ​​ជា​ពហុភាសា​​​នេះ​ អាច​ជួយ​​​ឱ្យ​ប្រិយមិត្តអ្នកអាន​ទាំង​ជាតិ​និង​អន្តរជាតិ​ទទួល​បាន​ការ​យល់​ដឹង​​ថែម​មួយ​កម្រិត​ទៀត​ ចំពោះ​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​និង​សមិទ្ធផល​​ដ៏​មហស្ចារ្យ​ដែល​ បក្ស​កុម្មុយនិស្ត​ចិន​បាន​រួម​សាមគ្គី​និង​ដឹកនាំ​ប្រជាជន​ចិន​​ធ្វើការខិតខំ​តស៊ូ​ ដែល​បាន​បង្កើត​​ជា​ស្មារតី​បង្កើត​បក្ស​ដ៏​មហស្ចារ្យ​ ​បាន​បង្កើត​ជា​មាគ៌ា​ថ្មី​​ដ៏​​​ទំនើប​​ដែល​មាន​លក្ខណៈពិសេស​របស់​ចិន​  ​​ ​ក៏ដូចជា​​រូបមន្ត​ថ្មី​នៃ​អរិយធម៌​មនុស្សជាតិ​  ​ដែល​បាន​ផ្សព្វផ្សាយ​ពី​គុណតម្លៃ​រួម​សម្រាប់​មនុស្សជាតិ​ទាំងមូល ស្តីពី ​សន្តិភាព ​អភិវឌ្ឍន៍ ​យុត្តិធម៌ ​ប្រជាធិបតេយ្យ សេរីភាពជាដើម  ​ដែល​ប្រកប​ដោយ​សារៈសំខាន់​ខ្លាំង​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស