邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC និងថ្លែងសុន្ទរកថា

2021-07-16 21:56:34

លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC  និងថ្លែងសុន្ទរកថា_fororder_1127663533_16264388522471n

 

      យប់​ថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងប៉េកាំង ​តបដោយការអញ្ជើញ ​​លោក​ Xi Jinping ​​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​​​​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​មេដឹកនាំ​អង្គការ​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក(APEC)​តាមប្រព័ន្ធ​វីដេអូ​​ និង​បាន​ថ្លែងសុន្ទរកថា​។​

 

      លោក Xi Jinping បាន​លើកឡើងថា  ​ប្រទេសចិន​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ​ចំនួន​ជាង ៥០០ ​លាន​ដូស​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​​ក្នុង​រយៈពេល ៣ ឆ្នាំខាងមុខ​នេះ ​ចិន​នឹង​បន្ត​ផ្តល់​ប្រាក់ឧបត្ថម្ភ​អន្តរជាតិ​​ចំនួន ៣០០០ លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​​។ ​ប្រទេស​ចិន​មាន​ឆន្ទៈ​​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីពី​ការធានា​សុវត្ថិភាព​និង​ស្ថិរភាព​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​​វ៉ាក់សាំង​ ​និង​ការជំរុញចរាចរណ៍នៃ​

សម្ភារៈ​គន្លឹះ  ​ហើយចិន​នឹង​ចាត់វិធានដ៏មានប្រសិទ្ធភាព​ដើម្បីធានា​នូវការ​ផ្លាស់ប្តូរ​ប្រកប​ដោយ​​សុវត្ថិភាព​និង​​សណ្តាប់ធ្នាប់រវាងបុគ្គល។​  ​ប្រទេសចិន​នឹង​​បរិច្ចាគប្រាក់​ដល់​អង្គការ​APEC ​សម្រាប់បង្កើតមូលនិធិរង​ដើម្បីទប់ទល់នឹង​ជំងឺ​ឆ្លង​និង​ស្តារសេដ្ឋកិច្ច​ឡើងវិញ​​”។

 

      លោក Xi Jinping បាន​សង្កត់​ធ្ងន់ថា  ​សន្តិភាព​និងវឌ្ឍនភាព​នៅតែជា​ប្រធានបទ​សំខាន់​នៃ​យុគសម័យ។ ​​កាលពីឆ្នាំទៅមិញ ​យើង​បាន​លើកឡើងនូវ​គោលដៅ​ស្តីពី​ការបង្កើត​សហគមន៍​រួម​វាសនា​អាស៊ីប៉ាស៊ីហ្វិក ​។ ​ការ​យកឈ្នះ​លើ​ជំងឺ​កូវីដ១៩ ​ក្នុងពេល​ឆាប់ៗ  ​និងជំរុញ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ស្តារឡើងវិញ  ​​គឺជា​ភារកិច្ច​សំខាន់​បំផុត​នា​ពេលបច្ចុប្បន្នសម្រាប់​គ្រប់​រដ្ឋសមាជិក​ ​APEC។ ​ត្រូវ​បង្កើន​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​ឆ្លង ​ជំរុញ​ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់​​ឱ្យ​បានកាន់តែស៊ីជម្រៅ  ​បន្តប្រកាន់​ខ្ជាប់​នូវការអភិវឌ្ឍ​ប្រកបដោយបរិយាប័ន្ន​និងចីរភាព ​ក្តាប់ជាប់​កាលានុវត្តភាព​ថ្មី​នៃ​ការច្នៃប្រឌិត​ថ្មី​លើ​​វិស័យ​​បច្ចេកវិទ្យា។​  ​ប្រទេសចិន​នឹង​បង្កើត​​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​​កាន់តែ​មាន​ភាពទាក់ទាញ  ​​បន្ត​ជំរុញ​ការរួមគ្នា​កសាង​ “ខ្សែក្រវាត់​និង​ផ្លូវ​”​​​ ប្រកប​ដោយ​គុណភាព​ខ្ពស់​។ ​ចិននឹង​​រួមជាមួយ​ពិភពលោក​ និង​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិកនានា​ ​សម្រេច​​ការផ្តល់​ប្រយោជន៍ដល់​គ្នាទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​​ក្នុង​កម្រិត​កាន់តែ​ខ្ពស់​។

 

      លោក Xi Jinping ​បាន​បញ្ជាក់​នៅទីចុងបំផុតថា  ​យើង​មាន​ទំនុកចិត្ត​​ពេញលេញ​ចំពោះ​​ការដែល​មនុស្សជាតិ​យកឈ្នះ​នឹង​ជំងឺ​ឆ្លង​ដោយ​រួម​សហប្រតិបត្តិការ​គ្នា ​ចំពោះ​អនាគត​ដែល​សេដ្ឋកិច្ច​ពិភពលោក​ស្តារឡើងវិញ ​ចំពោះ​អនាគត​ដ៏​ល្អបវរ​រួមគ្នា​សម្រាប់​មនុស្សជាតិ​។ ​​យើងទាំងអស់គ្នា ​ឆ្លង​ផុត​ព្យុះភ្លៀង​គ្នា​ ​ជួយ​ហើយ​គាំទ្រ​គ្នា​ទៅវិញទៅមក ​​ដើម្បី​បង្កើត​និង​ចែករំលែក​គ្នា​នូវ ​អនាគត​ដ៏​រុងរឿង​និង​ល្អបវរ​នៃ​អាស៊ីប៉ាស៊ីហ្វិក!​

 

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស