王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋ​ចិនថ្លែង​ថា ពិភពលោក​គឺធំធេង​ណាស់ ហើយមាន​ឱកាស​កិច្ច​សហ​ប្រតិបត្តិការនៅគ្រប់ទីកន្លែង

2021-07-07 14:23:20 cri

      កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយពិភពលោក​បានរៀបចំធ្វើកាលពីថ្ងៃទី ៦ ខែកក្កដាតាមប្រព័ន្ធវីដេអូ ។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Xi ​Jinping ​អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយ​និស្តចិន​ និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​អំពាវនាវ​ឱ្យ​គណបក្សនយោបាយនៃប្រទេស​នានា​​​​​ទទួល​ខុស​ត្រូវ​ក្នុង​ការណែនាំទិសដៅ​ ស្តាប់​សំឡេងរបស់ប្រជាជន ស្រប​តាម​និន្នាការ​នៃយុនគសម័យ ​និង​ជំរុញ​ប្រទេសនានាឱ្យឆ្ពោះ​ទៅរកទិដៅ​នៃការ​កសាង​សហគមន៍រួម​វាសនា​តែ​​មួយនៃ​មនុស្សជាតិ ។

លោក Xi Jinping ប្រធានរដ្ឋ​ចិនថ្លែង​ថា ពិភពលោក​គឺធំធេង​ណាស់ ហើយមាន​ឱកាស​កិច្ច​សហ​ប្រតិបត្តិការនៅគ្រប់ទីកន្លែង_fororder_a1

      លោក Xi Jinping បាន​ថ្លែង​ថា មនុស្សជាតិជា​​សហគមន៍រួមមួយ​​​ ផែនដី​ជា​គ្រួសារមួយ​ ។ ​ នៅពេលនៅចំពោះនឹងបញ្ហា​ប្រឈមមុខ​រួម ​គ្មាន​នរណាឬប្រទេសណាមួយ​អាច​យករួចខ្លួន​តែ​ម្នាក់ឯងនោះឡើយ។ បើមើលពីជ្រុងនៃ​​"ការចាត់ទុកប្រទេស​ខ្លួន​ជា​អាទិភាព​"  ពិភពលោក​គឺ​តូច​​ចង្អៀតណាស់ ​ហើយតែងតែមាន "ការប្រកួតប្រជែងដ៏ខ្លាំងក្លា" ។ បើមើលពីជ្រុង​​នៃ​ការរួមជោគវាសនា ​ពិភពលោក​គឺធំធេង​ណាស់ ហើយមានឱកាសកិច្ចសហប្រតិបត្តិការនៅគ្រប់​ទី​កន្លែង។ ក្នុង​នាម​ជា​កម្លាំងសំខាន់​មួយ​សម្រាប់ជំរុញ​ភាពរីកចម្រើន​នៃ​មនុស្សជាតិ​ គណបក្ស​នយោបាយ​ត្រូវ​តែ​កំណត់ច្បាស់នូវទិសដៅត្រឹមត្រូវ ។ 

លោក Xi Jinping ប្រធានរដ្ឋ​ចិនថ្លែង​ថា ពិភពលោក​គឺធំធេង​ណាស់ ហើយមាន​ឱកាស​កិច្ច​សហ​ប្រតិបត្តិការនៅគ្រប់ទីកន្លែង_fororder_a2

      លោក Xi Jinping បានគូសបញ្ជាក់​ថា ​ការ​លុប​បំបាត់​ភាពក្រីក្រ​គឺជា​សេចក្តី​ប្រាថ្នារួម​របស់​ប្រជាជននៃប្រទេសនានា និងជាគោលដៅសំខាន់មួយសម្រាប់​គណបក្ស​នយោបាយ​នៃ​ប្រទេស​នានា​ខិតខំដើម្បីសម្រេចបាន ។  តាំងពីសមាជបក្សលើកទី ១៨​​​ មក​ ប្រជាជនក្រីក្រ​នៅតាមជនបទចំនួន ៩៨,៩៩ លាន​នាក់​បានចេញផុតពី​ភាព​ក្រីក្រ​តាមបទដ្ឋានបច្ចុប្បន្ន​របស់​ប្រទេសចិន ហើយគោលដៅកាត់បន្ថយភាពក្រីក្ររបស់អង្គការសហប្រជាជាតិក្នុង《របៀបវារៈ​ស្តីពី​ការអភិវឌ្ឍប្រកបដោយចីរភាពនៃ​អង្គការសហប្រជាជាតិឆ្នាំ ២០៣០》ក៏ត្រូវបានសម្រេច ១០ ឆ្នាំមុនពេលកំណត់ផងដែរ។ បក្ស​កុម្មុយ​និ​ស្ត​ចិន​មាន​ឆន្ទៈបន្ត​រួម​វិភាគទានជា​​​កម្លាំងនិង​ជាផែនការ​របស់​ប្រទេស​​ចិន​បន្ថែមទៀតសម្រាប់​ដំណើរ​ការ​កាត់​បន្ថយ​ភាពក្រី​ក្រ​របស់​មនុស្ស​ជាតិ ៕

លោក Xi Jinping ប្រធានរដ្ឋ​ចិនថ្លែង​ថា ពិភពលោក​គឺធំធេង​ណាស់ ហើយមាន​ឱកាស​កិច្ច​សហ​ប្រតិបត្តិការនៅគ្រប់ទីកន្លែង_fororder_a3

អ្នកបកប្រែ:王幸
ប្លុកពិសេស