孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អវកាសយានិក​នៅលើយាន​អវកាស​Shenzhou -១២អនុវត្តភារកិច្ចចេញពីយានអវកាសលើកដំបូង នៃស្ថានីយអវកាសចិន

2021-07-04 14:33:49

 

   ថ្ងៃទី៤​​ ខែកក្កដា  លោកអវកាសយានិក​Liu Boming និងTang Hongboបាន​ស្លៀកពាក់សម្លៀកបំពាក់អវកាសក្រៅយានជំនាន់ថ្មី Fei tian ដែលស្រាវជ្រាវនិងផលិតដោយឯករាជ្យម្ចាស់ការ ចេញពីបន្ទប់ស្នូលTianheដោយជោគជ័យ។​​ដោយមានការគាំទ្រពីដៃយន្ត  ​ពួកគេបានសហការគ្នាអនុវត្តប្រតិបត្តិការដូចជាការផ្តុំបរិក្ខារពាក់ព័ន្ធនៅខាងក្រៅស្ថានីយអវកាស។  លោកអវកាសយានិកNie Haishengបានសហការនិងគាំទ្រដល់អវកាសយានិកទាំងពីរនាក់ដែលចេញពីយានអវកាសដើម្បីអនុវត្តប្រតិបត្តិការក្រៅយាន ។

   តាមផែនការ   ក្នុងអំឡុងពេលបេសកកម្មរបស់យាន​អវកាស​Shenzhou -១២ អវកាសយានិកនឹងអនុវត្តសកម្មភាពក្រៅយាននិងប្រតិបត្តិការក្រៅយានចំនួន ២ លើក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស