王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ៖ យើងដាច់ខាតមិនអនុញ្ញាតឱ្យប្រទេសណាមួយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននោះឡើយ

2021-07-04 11:34:59 cri

      ថ្ងៃទី ​៣ ​ខែកក្កដា ​លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ​និងជា​រដ្ឋមន្ត្រីការ​បរទេស​ចិន​បាន​ចូលរួម​ពិធីសម្ពោធបើក​វេទិកាសន្តិភាពពិភពលោក​នៅ​សកលវិទ្យាល័យ​ឈីងហួ ​ ក្នុងពិធីសម្ពោធបើក ​លោក Wang Yi បានថ្លែងថា​ ​ត្រូវ​ប្រឆាំង​ចំពោះ​ការ​ជ្រៀត​ជ្រែកិច្ច​ការផ្ទៃក្នុង​របស់ប្រទេសដទៃយ៉ាង​ជាក់ច្បាស់។ ​ការ​គោរព​អធិបតេយ្យភាព​ ​និង​បូរណភាពទឹកដី​ ​មិន​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​របស់គ្នា​ ​ជា​ការកំណត់​នៃ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ ​និងជា​មូលដ្ឋានគ្រឹះសម្រាប់​ធានាជាក់លាក់​នូវ​សុខសន្តិភាពពិភពលោក​ដែរ។​ ​ប្រទេសចិន​មិនដែល​ជ្រៀតជ្រែកកិច្ចការ​ផ្ទៃក្នុងរបស់ប្រទេសដទៃទេ​ ​យើងក៏​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យប្រទេសណាមួយ​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​របស់​ប្រទេសចិន និងរារាំង​ការអភិវឌ្ឍ​របស់ប្រទេសចិន​​នោះឡើយ​។

      លោក Wang Yi បាន​ថ្លែងថា ​តៃវ៉ាន់​ជា​ផ្នែកមួយ​ដែលមិនអាច​អបគមន៍​បាន​នៃ​ទឹកដីចិន​ នេះជា​ការពិត​ជាមូលដ្ឋាន​ដែល​សហគមន៍អន្តរជាតិ​ទទួលស្គាល់ជាទូទៅ។ ​មួយ​រយៈកាល​មក ​កម្លាំងមួយចំនួន​នៃ​សហរដ្ឋអាមេរិក​បានបណ្តែតបន្តោយ​និង​លើកទឹកចិត្ត​ដល់​កម្លាំង​បំបែកបំបាក់ចង់ឱ្យតៃវ៉ាន់​ឯករាជ្យ​ឥតឈប់ឈរ ​រឿងនេះវាខុសឆ្គងនិង​មាន​គ្រោះថ្នាក់ខ្លាំង​! ​យើង​សូមដាស់តឿន​កម្លាំងទាំងនេះថា​ ​ការ​សម្រេចការ​បង្រួបបង្រួម​ជាតិ​ទាំងស្រុង​ជា​និន្នាការ​យុគសម័យដែល​កម្លាំង​ខាងក្រៅណាមួយ​សុទ្ធតែមិនអាច​រង្គោះរង្គើ​បាននោះឡើយ​។​

      លោក Wang Yi  បញ្ជាក់ទៀតថា​ ​ក្នុងរយៈប៉ុន្មានឆ្នាំ​កន្លងមក ​សង្គមហុងកុង​កើតមាន​ចលាចលជាញឹកញាប់​ ​មូលហេតុ​សំខាន់គឺ​ដោយសារ​កម្លាំង​នយោបាយ​មួយ​ចំនួន​ហុងកុង​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​ ឃោសនាបំប៉ោងយ៉ាង​ងងើល​នូវ​ហុងកុងឯករាជ្យ។​ ​រដ្ឋាភិបាលមជ្ឈិមមិនឱបដៃឈរមើលនោះទេ ហុងកុងក៏មិនអាចចេះតែកើតមានចលាចលនោះដែរ​។ ​ការ​ជំរុញឱ្យអនុវត្តច្បាប់សន្តិសុខជាតិហុងកុង​ ​និង​ធ្វើ​ឱ្យប្រសើរឡើងនូវ​របប​បោះឆ្នោត​ជ្រើសរើស​ពាក់ព័ន្ធនៃតំបន់រដ្ឋបាលពិសេសហុងកុង​ គឺត្រឹមត្រូវ​ទាំងស្រុងនិង​សមហេតុផលនិងស្របច្បាប់​​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស