ថ្ងៃទី ៣ ខែកក្កដា អ្នកសារព័ត៌មានបានដំណឹងពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ជាតិបានឱ្យដឹងថា ជំនួយខាងការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 របស់ប្រទេសចិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាង ១៥០ ។
តាមការឧទ្ទេសនាម តាំងពីផ្ទុះជំងឺCOVID-19 នាឆ្នាំ ២០២០ មក ប្រទេសចិនបានអនុវត្តជំនួយមនុស្សធម៌គ្រាអាសន្នដែលមានទ្រង់ទ្រាយធំបំផុតនិងពេលវេលាប្រមូលផ្តុំបំផុតនៅក្នុងប្រវត្តិសាស្ត្រចិន ។
ជំនួយខាងការប្រយុទ្ធប្រឆាំងនឹជំងឺCOVID-19 របស់ប្រទេសចិនដែលបានផ្តល់ដល់បរទេសរួមមានជំនួយសម្ភារៈវេជ្ជសាស្រ្ត ជំនួយវ៉ាក់សាំង បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលសាធារណៈ គាំទ្រដល់វេទិកានិងស្ថាប័នពហុភាគីអន្តរជាតិក្នុងការទប់ទល់នឹងជំងឺCOVID-19 និងជួយប្រទេសដែលមានការលំបាកក្នុងការទប់ទល់នឹងបញ្ហាប្រឈមបំណុលជាដើម ៕