孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្ព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិកនិងអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារប្រព័ន្ធសារព័ត៌មាននៃប្រទេសជាច្រើននៅអាស៊ីផ្ញើសារលិខិតជូនអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន

2021-07-03 14:38:58

សម្ព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិកនិងអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារប្រព័ន្ធសារព័ត៌មាននៃប្រទេសជាច្រើននៅអាស៊ីផ្ញើសារលិខិតជូនអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន_fororder_1fa04f09bf86290f9993f3b625d5be5

   ក្នុងខណៈខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន​​  សម្ព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិកនិងអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារប្រព័ន្ធសារព័ត៌មាននៃប្រទេសជាច្រើននៅអាស៊ីបានផ្ញើសារលិខិតជូនលោកSheng Haixiong​ អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជានាយកអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន  ដើម្បីកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យដែលប្រទេសចិនទទួលបាននៅក្នុងរយៈពេល១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន​ ជាពិសេសក្រោមការដឹកនាំរបស់លោកXi Jinping ប្រធានរដ្ឋចិនចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨រៀងមក។ពួកគេបានសង្ឈឹមថា​  នឹងអាចបន្តធ្វើកិច្ចសហប្រតិប្តិតការគ្រប់ជ្រុងជ្រោយជាមួយអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។

   អគ្គលេខាធិការសម្ព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិកបានថ្លែងនៅក្នុងលិខិតអបអរសារទរ

ថា​ ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិនទទួលបានសមិទ្ធផលដ៏មហិមាជាប្រវត្តិសាស្ត្រ   និងទទួលបានភាពជោគជ័យក្នុងយុទ្ធនាការពុះពារឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ ​ទាំងនេះជាការពិតដែលមនុស្សបានជ្រាបស្រាប់ហើយ។ដំណើរការអភិវឌ្ឍរបស់ប្រទេសចិនគ្មានអ្វីអាចប្រៀបបាន ​ហើយទូទាំងពិភពលោកបានរៀនច្រើនពីប្រទេសចិនផងដែរ។

នាយកអគ្គស្ថានីយវិទ្យុជាតិឡាវបានថ្លែងនៅក្នុងលិខិតអបអរសារទរថា​​  បក្សកុម្មុយនិស្តចិនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈកាន់អំណាចដែលតម្កល់ទុកប្រជាជនជាស្នូល​ កាន់អំណាចដើម្បីប្រជាជន  ដែលបានបង្កើតជីវភាពប្រកបដោយសុភមង្គលនិងល្អបវរសម្រាប់ប្រជាជន។

​​    នាយកសមាគមអ្នកសារព័ត៌មានថៃ-ចិនបានថ្លែងនៅក្នុងលិខិតអបអរសារទរថា​ ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក  ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន  ប្រជាជនចិនបានទទួលសមិទ្ធផលដ៏អស្ចារ្យពីបដិវត្តន៍ដល់កិច្ចស្ថាបនា។សព្វថ្ងៃនេះ​​  សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងកាន់ឡើងជាលំដាប់លំដោយ​ ភាពក្រីក្រជាដាច់ខាតត្រូវបានលុបបំបាត់  ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អយ៉ាងខ្លាំង បក្សកុម្មុយនិស្តចិនទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស