王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំនៃប្រទេសជាច្រើនសម្តែងអំណរសាទរខួបលើកទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន

2021-07-02 15:24:42 cri

     ថ្ងៃទី​ ​១ ​ខែកក្កដា ​មេដឹកនាំ​​នៃគណបក្សនយោបាយ​និង​រដ្ឋាភិបាលនៃ​​ប្រទេសជាច្រើន​បានសម្តែងការ​អបអរសាទរ​យ៉ាង​កក់ក្តៅបំផុត​ចំពោះ​ខួបលើក​ទី​ ​១០០​ ​ឆ្នាំនៃការ​បង្កើត​បក្ស​កុម្មុយនិស្តចិន​តាមរយៈប្រព័ន្ធវីដេអូនិង​វិធី​ផ្សេងទៀត​ ​ដោយបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ និង​ការរីកចម្រើន​ដ៏​ធំធេងដែល​ប្រទេសចិន​ទទួលបាន​លើ​គ្រប់​វិស័យ​តាំង​ពី​បក្ស​កុម្មុយនិស្ត​ចិនបាន​​បង្កើ​តឡើងអស់​រយៈពេល​ ១០០ ​ឆ្នាំ​មក​។

      លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម​បាន​ថ្លែងថា​ ​បក្ស​ ​រដ្ឋាភិបាលនិងប្រជាជនចិន​រៀតណាមជឿជាក់ថា​ ​ក្រោមការ​ដឹកនាំ​នៃមជ្ឈិមបក្សកុម្មុយនិស្តចិន​​ដែលមានលោក​ Xi Jinping ជា​ប្រមុខស្នូល​ ​ប្រជាជនចិន​នឹង​ទទួន​បាន​ជោគជ័យ​ថ្មីក្នុង​បុព្វហេតុ​កំណែទម្រង់​និង​បើកទូលាយ​ជាមិនខាន​។ ​សូម​ជូនពរឱ្យ​​ទំនាក់ទំនង​ភាពជា​ដៃ​គូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​និង​សុខដុមនីយកម្មជាមួយ​ប្រទេស​ជិតខាង​​រវាង​វៀតណាម​និងចិន​ឱ្យវិវឌ្ឍរីកចម្រើន​ទៅមុខ​ឥតឈប់ឈរ។

      សមាជិក​ការិយាល័យនយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តឥណ្ឌា​បានសម្គាល់ឃើញថា​ ​សមិទ្ធផល​ធំបំផុត​របស់បក្ស​កុម្មុយនិស្តចិន​គឺរួមបញ្ចូល​​លិទ្ធិ​ម៉ាក្ស​និយម​ ​ឡេនីននិយម​ជាមួយ​និង​តម្រូវការ​របស់​ប្រជាជន​ ​ហើយយកទៅ​អនុវត្ត​ជាក់ស្តែង​ ហេតុនេះហើយ​បានជា​នៅទីបំផុត​ប្រទេសចិន​ទទួលបាន​ការ​រីកចម្រើន​ខាង​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​លើវិសយសេដ្ឋកិច្ច​ ​កាត់បន្ថយភាពក្រីក្រ​ កសិកម្ម​រហូតដល់​អវកាសផងដែរ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស