邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិចូលរួមអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន

2021-07-02 15:45:15

      នៅក្នុងឱកាស​ខួប ​១០០​ឆ្នាំនៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​ ​អ្នកដឹកនាំ​នៃ​គណបក្ស​នយោបាយ​នៃ​ប្រទេសជាច្រើន​​បាន​​ផ្ញើ​សារលិខិត​សាទរ​ជូនចំពោះលោក ​Xi Jinping ​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​  ​ដើម្បី​ចូលរួម​អបអរ​សាទរ​​ខួប​ ១០០ ឆ្នាំ​នៃ​​​បក្ស​កុម្មុយនិស្ត​ចិន ​​​កោតសរសើរ​​ពី​​សមិទ្ធផល​ដ៏​មហិមា​របស់​បក្ស​កុម្មុយនិស្ត​ចិន​​ក្នុង​រយៈពេល​​មួយ​សតវត្សរ៍​  ​ព្រមទាំង​ជូនពរ​បក្ស​កុម្មុយនិស្ត​ចិន​ឱ្យ​​បង្កើត​ភាពរុងរឿង​ត្រចះត្រចង់​​ថ្មី​​ថែម​ទៀត​។​

      លោក Kim Jong-un​ ​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​​ពលករ​​កូរ៉េ​​ខាង​ជើង​​បាន​ថ្លែងថា  ​​១០០ ​ឆ្នាំ​​មកនេះ  ​​បក្ស​កុម្មុយនិស្ត​ចិន​បាន​​សម្រេច​ការធ្វើ​​កំណែទម្រង់​និង​សមិទ្ធផល​​អច្ឆរិយៈ​​មិនធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​រាប់ពាន់ឆ្នាំ​ ​ដែលបាន​បញ្ជាក់​យ៉ាង​ពេញលេញ​ថា  ​មានតែ​ការដឹកនាំ​នៃ​បក្ស​កុម្មុយនិស្ត​ចិន​និង​មាគ៌ា​សង្គមនិយម​ប្រកប​ដោយ​​លក្ខណៈពិសេស​​របស់​​ចិន​ប៉ុណ្ណោះទេ ​​ ​ទើបជា​ជម្រើស​និង​ការធានា​ដ៏​ត្រឹមត្រូវ​បំផុត​នៃ​ការស្តារភាពរុងរឿង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​​ឡើងវិញ​។

      លោក Thongloun ​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​​បាន​ថ្លែងក្នុងលិខិត​សាទរថា    ​​យើងខ្ញុំ​​សូម​​វាយតម្លៃ​​ខ្ពស់​និង​ចូលរួម​អបអសាទរ​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​ការដែល​បក្ស​កុម្មុយនិស្ត​ចិន​​បាន​ដឹកនាំ​និង​សាមគ្គី​ប្រជាជន​ ដើម្បី​​ទទួលបាន​សមិទ្ធផល​ដ៏​មហស្ចារ្យ​និង​​គ្រប់ជ្រុងជ្រោយ​ ​ដែលបាន​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​  ​និង​ផ្តល់​ជា​បទពិសោធន៍​ដ៏​មានតម្លៃ​សម្រាប់​ប្រទេស​ឡាវ​​​បន្ត​​កសាង​​​បុព្វហេតុ​បក្ស​និង​ជាតិ​តាម​មាគ៌ា​សង្គមនិយម​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស