邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនជាតិចិននិងអណិកជនចិននៅប្រទេសជាច្រើនបានថ្លែងថា បក្សកុម្មុយនិស្តចិនដឹកនាំប្រទេសចិនឱ្យក្លាយជាប្រទេសដែលប្រកបដោយសន្តិសុខនិងសុភមង្គល

2021-07-02 15:17:57

      ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ​មហាសន្និបាត​អបអរ​សាទរ​ខួប ១០០ ឆ្នាំ​ នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​បាន​ប្រារព្ធ​ធ្វើ​យ៉ាង​ឱឡារិក​នៅ​ទី​លាន​​ ធាន អាន មិន ​ក្រុងប៉េកាំង​។​​ជនជាតិចិននិង​អណិកជន​ចិន​នៅប្រទេសជាច្រើន​បាន​ថ្លែងថា​​   ​បន្ទាប់​​ពី​បាន​ស្តាប់​​សុន្ទរកថា​​របស់​លោក ​Xi Jinping ​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​បាន​ថ្លែង​ក្នុង​​ឱកាស​បើក​​មហាសន្និបាត​អបអរ​សាទរ​ខួប ១០០ ឆ្នាំ​ នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​​​  ​​ពួកគេ​​មាន​ចំណាប់​អារម្មណ៍​​យ៉ាង​​ជ្រាល​ជ្រៅ​ថា​ ​​តើ​ក្នុង​​​រយៈពេល​មួយរយ​ឆ្នាំ​កន្លង​ទៅ ​​​បក្ស​កុម្មុយនិស្ត​ចិន​​បាន​ដឹកនាំ​ប្រជាជន​ចិន​​ពុះពារ​ភាព​លំបាកលំបិន​​​ច្រើន​យ៉ាងណា​​ ទើប​​អាច​ទទួល​បាន​​សមិទ្ធផល​​ដូច​​បច្ចុប្បន្ន​​​នេះ​​​​។ ​ពួកគេ​​មាន​មោទនភាព​​ខ្លាំង​ចំពោះ​ការនេះ​។

ជនជាតិចិននិងអណិកជនចិននៅប្រទេសជាច្រើនបានថ្លែងថា   បក្សកុម្មុយនិស្តចិនដឹកនាំប្រទេសចិនឱ្យក្លាយជាប្រទេសដែលប្រកបដោយសន្តិសុខនិងសុភមង្គល_fororder_微信图片_20210702101225

     លោក​ Huang Yinhua  ​​​ប្រធាន​សមាគម​​អណិកជន​​ចិន​នៅ​ឥណ្ឌូណេស៊ី​បាន​ថ្លែងថា  ​​ប្រទេសចិន​​បាន​ឈាន​​ចូល​​សង្គម​​ដែល​​ប្រជាជន​មាន​ជីវភាព​ធូរធារ​​​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​ហើយ​ចិន​កំពុង​ដើរ​តួនាទី​​សំខាន់​ក្នុង​ការ​គាំពារ​​​សន្តិភាព​​​លើ​​ឆាក​អន្តរជាតិ​។ ​

 

ជនជាតិចិននិងអណិកជនចិននៅប្រទេសជាច្រើនបានថ្លែងថា   បក្សកុម្មុយនិស្តចិនដឹកនាំប្រទេសចិនឱ្យក្លាយជាប្រទេសដែលប្រកបដោយសន្តិសុខនិងសុភមង្គល_fororder_微信图片_20210702101220

      លោក Cai Hongan ​ប្រធាន​សមាគម​​ជនជាតិចិន​នៅ​កាណាដា​បាន​ថ្លែងថា  ​មួយរយ​ឆ្នាំ​កន្លងទៅនេះ ​​បក្ស​កុម្មុយនិស្ត​ចិន​បាន​​កាន់​អំណាច​​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ​នេះជា​រឿង​ដ៏​អស្ចារ្យ​មួយ​៕​

 

 

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស