王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Xi Jinping ៖ការដោះស្រាយបញ្ហាតៃវ៉ាន់ ជាបេសកកម្មប្រវត្តិសាស្ត្រដែលមិនអាចបោះបង់ចោលរហូតរបស់បក្សកុម្មុយនិស្តចិន

2021-07-01 10:18:20 cri

លោក Xi Jinping ៖ការដោះស្រាយបញ្ហាតៃវ៉ាន់ ជាបេសកកម្មប្រវត្តិសាស្ត្រដែលមិនអាចបោះបង់ចោលរហូតរបស់បក្សកុម្មុយនិស្តចិន_fororder_13

      នៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន​នៅ​ថ្ងៃទី ១ ខែ​កក្កដា​ លោក​ ​Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ប្រធានរដ្ឋចិនបាន​ចង្អុលបង្ហាញថា​ ​ការដោះស្រាយបញ្ហាតៃវ៉ាន់ ​សម្រេច​ការ​បង្រួបបង្រួមជាតិ​ទាំងមូល​​​ ​ជា​​បេសកកម្មប្រវត្តិសាស្ត្រ​ដែល​មិនអាច​បោះបង់​ចោលរហូត​​របស់​បក្សកុម្មុយនិស្តចិន​។​ អ្នកណាក៏មិន​អាច​វាយតម្លៃទាបចំពោះ​ការប្តេជ្ញាចិត្ត​ដ៏មុត​មាំ​ ​ឆន្ទៈ​ដ៏​មោះមុត​និងសមត្ថភាពដ៏​ខ្លាំង​ក្លា​របស់ប្រជាជនចិនក្នុងការ​​គាំពារ​អធិបតេយ្យភាព​ជាតិ​​និង​បូរណភាពទឹកដីនោះឡើយ​។​

      លោក​ ​Xi Jinping បន្តថា​ ត្រូវ​អនុវត្ត​ដោយ​ត្រឹមត្រូវ​និង​គ្រប់ជ្រុងជ្រោយនូវ​របប​ប្រទេស​មួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​ ​អ្នកហុងកុង​គ្រប់​គ្រង​ហុងកុង​ អ្នកម៉ាកាវគ្រប់គ្រងម៉ាកាវ​ ​និង​គោការណ៍ណែនាំ​ស្តីពី​​ស្វ័យភាព​កម្រិតខ្ពស់​ ​អនុវត្ត​ជាក់ស្តែង​នូវ​សិទ្ធិគ្រប់​គ្រងដោយ​គ្រប់​ជ្រុងជ្រោយ​របស់​មជ្ឈិម​ចំពោះ​តំបន់​រដ្ឋបាលពិសេស​ហុងកុងនិង​ម៉ាកាវ ​អនុវត្ត​ជាក់ស្តែង​នូវ​របប​ច្បាប់​និង​យន្តការ​ប្រតិបត្តិនៃតំបន់​រដ្ឋបាលពិសេស​សម្រាប់​គាំពារសន្តិសុខជាតិ​ ដើម្បី​រក្សា​វិបុលភាព​និង​ស្ថិរភាពយូរអង្វែង​នៃតំបន់​​ហុងកុងនិងម៉ាកាវ៕

អ្នកបកប្រែ:王昭君

ពិភាក្សា()