刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ការអភិវឌ្ឍថ្មីរបស់ប្រទេសចិនជាការផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក

2021-07-01 10:00:19 cri

នៅ​ក្នុង​មហាសន្និបាតអបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​ការបង្កើត​បក្សកុម្មុយនិស្តចិន​ ​លោក​Xi Jinping​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​បាន​លើក​ឡើងថា​ ​ប្រទេស​ចិន​ចាំបាច់​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ដើរ​តាម​មាគ៌ា​អភិវឌ្ឍន៍​ដោយ​សន្តិភាព​ ​ជំរុញ​ការ​​កសាង​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី​ ​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​ ជំរុញ​​ការ​អភិវឌ្ឍដោយ​គុណភាព​ខ្ពស់​នូវ​ការ​រួម​គ្នា​កសាង​ “ខ្សែក្រវាត់​និង​ផ្លូវ​” ​ដើម្បី​ផ្តល់​កាលានុវត្តភាព​ថ្មី​ដល់​ពិភពលោក​តាមរយៈ​ការ​អភិវឌ្ឍ​ថ្មី​របស់​ប្រទេស​ចិន​។​

លោក​បាន​គូស​បញ្ជាក់​ថា​ ​ជានិច្ចកាល​ប្រទេស​ចិន​តែងតែ​ជា​ស្ថាបនិក​​នៃ​សន្តិភាព​ពិភពលោក​ ​អ្នក​រួមចំណែក​នៃ​ការអភិវឌ្ឍ​ជា​សកល​និង​ជា​អ្នក​គាំពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​។​បក្ស​កុម្មុយនិស្ត​ចិន​នឹង​ប្រកាន់​ខ្ជាប់​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ ​មិន​ធ្វើ​បដិបក្ខ​ ​ប្រកាន់​ខ្ជាប់​ការ​បើក​ចំហ​ ​មិន​បិទទ្វារ ​ប្រកាន់​ខ្ជាប់​ការ​ផ្តល់​​ផលប្រយោជន៍ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ ​មិន​ធ្វើ​ការ​ប្រកួតប្រជែង​ផលបូក​សូន្យ ​ប្រឆាំង​នឹង​អនុត្តរភាពនិយម​និង​នយោបាយ​កម្លាំងបាយ​៕

លោកXi Jinping៖ការអភិវឌ្ឍថ្មីរបស់ប្រទេសចិនជាការផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក_fororder_微信图片_20210701095709

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស