មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបានបើកធ្វើយ៉ាងឱឡារិកនៅទីលានធានអានមិនក្រុងប៉េកាំងនៅព្រឹកថ្ងៃទី ១ ខែកក្កដាតាមម៉ោងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះ។
តំណាងគណបក្សប្រជាធិបតេយ្យនានា តំណាងសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មព្រមនិងឥស្សរជនមិនចូលគណបក្សបានថ្លែងសុន្ទរកថាអបអរសាទររួម។ តំណាងសមាជិកក្រុមយុវជនកុម្មុយនិស្តនិយមចិននិងសមាជិកកុមារឈានមុខបានថ្លែងសុន្ទរកថាអបអរសាទររួម។ សមាជិកកប្ស កម្មាភិបាលនិងមហាជនចំនួនជាង ៧ ម៉ឺននាក់បានចូលរួមមហាសន្និបាតលើកនេះ៕