徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រកាសថាប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ

2021-07-01 09:00:02 cri

   

   នៅក្នុងមហាសន្និបាតអបអរខួប ១០០ ឆ្នាំ​នៃការបង្កើតបក្ស​កុម្មុយនិស្តចិន​នៅថ្ងៃទី ១ ខែកក្កដា លោកXi Jinping មេដឹកនាំកំពូកនៃ​បក្សនិងរដ្ឋចិន​បានប្រកាស​យ៉ាងឱឡារិកថា ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ​ដោយគ្រប់ជ្រុងជ្រោយ ។

    លោកXi Jinping​បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់នៃបក្សទាំងមូល​និង​ប្រជាជនទូទាំងប្រទេស ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ​ដោយគ្រប់ជ្រុងជ្រោយ បច្ចុប្បន្ន កំពុងតស៊ូ​ព្យាយាម​បោះជំហាន​ទៅកាន់គោលដៅ​សម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសខ្លាំង​ខាងសង្គមនិយមទំនើប ។ នេះជាមហាកិត្តិយស​នៃប្រជាជាតិចិន ប្រជាជន​ចិន​និងបក្សកុម្មុយនិស្តចិន ។

    តាំងពីកំណែទម្រង់​និង​បើកទូលាយមក បក្សកុម្មុយនិស្តចិន​បាន​ចាត់ចែងជាយុទ្ធសាស្ត្រ​ចំពោះ​ការកសាង​សង្គមនិយមទំនើប នៅដើមឆ្នាំ២០២១នេះ ប្រទេសចិន​បាន​បញ្ចប់ភារកិច្ច​ដ៏សែនលំបាក​ដែលលុបបំបាត់ភាពក្រីក្រ​បំផុត ប្រជាជន​ក្រីក្រ​នៅជនបទ​ចំនួន ៩៨៩៩ ម៉ឺននាក់​ក្រោមខ្សែបន្ទាត់​ស្តង់ដារ​ក្រីក្របច្ចុប្បន្ន​សុទ្ធតែបាន​ចេញផុតពីភាពក្រីក្រទាំងអស់ ៕

 

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស