孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping​ ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថ្លែសម្តែងការគោរពចំពោះសមាជិកបក្សកុម្មុយនីស្តចិនជំនាន់ចាស់

2021-07-01 10:09:58

លោកXi Jinping​ ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថ្លែសម្តែងការគោរពចំពោះសមាជិកបក្សកុម្មុយនីស្តចិនជំនាន់ចាស់_fororder_1c3c3f9895f8a00d44f48dad0fae4d3

​   ថ្ងៃទី១​ ខែកក្កដា​ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងមហាសន្និបាត​អបអរសាទរខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន  ដោយសម្តែងការគោរពចំពោះសមាជិកបក្សកុម្មុយនិស្តចិនជំនាន់ចាស់។

លោកXi Jinping​ ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថ្លែសម្តែងការគោរពចំពោះសមាជិកបក្សកុម្មុយនីស្តចិនជំនាន់ចាស់_fororder_254f8faf213762104da1cb5e9522d41

លោកXi Jinpingបានថ្លែងថា​​   សមាជិកបក្សកុម្មុយនិស្តចិនដែលមានលោកMao Zedong លោកDengXiaoping លោកJiang Zemin លោកHu Jintaoជាអ្នកតំណាងសំខាន់បានកសាងគុណបំណាច់ដ៏ធំធេងដែលអាចចារឹតក្នុងប្រវត្តិសាស្ត្រនៃការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ  ខ្ញុំសូមសម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតចំពោះពួកគាត់។ទន្ទឹមនឹងនេះ   ខ្ញុំសូមសម្តែងការនឹករំលឹកយ៉ាងជ្រាលជ្រៅចំពោះអ្នកបដិវត្តន៍និងវីរជនជំនាន់ចាស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការបដិវត្តន៍ ការកសាងនិងកំណែទម្រង់ប្រទេសចិននិងសម្រាប់ការបង្កើត​​ពង្រឹង  និងអភិវឌ្ឍបក្សកុម្មុយនិស្តចិន ហើយសូមសម្តែងការនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបុគ្គលមានឧត្តមគតិខ្ពង់ខ្ពស់ដែលតស៊ូដើម្បីឯករាជ្យជាតិនិងរំដោះប្រជាជនចិននៅសម័យទំនើប។

 លោកXi Jinpingក៏បានតាងនាមគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិនសម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជនទូទាំងប្រទេសចិន  សួរសុខទុក្ខ​យ៉ាងស្មោះ​ចំពោះបងប្អូនជនរួមជាតិហុង កុង​​​ម៉ាកាវ​និងតៃវ៉ាន់  ហើយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននិងមិត្តភក្តិនៃប្រទេសទាំងអស់ដែលមានទំនាក់ទំនងមិត្តភាពជាមួយប្រជាជនចិន   ហើយយកចិត្តទុកដាក់និងការគាំទ្របុព្វហេតុនៃការបដិវត្តន៍  ការកសាងនិងកំណែទម្រង់របស់ប្រទេសចិន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស